កោះកុង៖ ប្រជាពលរដ្ឋប្រមាណជាង២០០ គ្រួសារគឺ ជាអតីតអ្នកធ្លាប់រស់នៅតំបន់អភិរក្សតាមដងស្ទឹងព្រាត់ និងតំបន់ជីផាត ត្រូវបានរាជរដ្ឋភិបាល ផ្លាស់ប្តូរទីលំនៅពីតំបន់អភិរក្សទាំងនោះមករស់នៅ ភូមិបង្កើតថ្មី ឈ្មោះភូមិសុវណ្ណាបៃតង ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០០៤ មកដល់ពេលនេះមានរយៈពេល១៦ ឆ្នាំបាននិងកំពុង រស់ នៅក្នុងជីវភាពថ្មីយ៉ាងសុខសាន្តនិងបានយល់ដឹងកាន់តែច្បាស់ពីសារៈប្រយោជន៍នៃ ការ ការពារធនធានធម្មជាតិ។
ក្នុងការកសាងជីវភាពថ្មីប្រជាពលរដ្ឋបានទទួលដីភូមិ ដីចម្ការ ពីរាជរដ្ឋាភិបាលបែងចែក និងទទួល បានការគាំទ្រគម្រោងអភិវឌ្ឍន៍កសិកម្មពីអង្គការ សម្ព័ន្ធមិត្តសត្វ ព្រៃជួយរៀបចំវិធី សាស្ត្រដាំ ដុះផ្តល់ពូជដំណាំ និងរកទីផ្សារលក់កសិផលយ៉ាងទៀងទាត់ រកប្រាក់ផ្គត់ផ្គង់គ្រួ សារបានរស់ស្រួល ដោយមិន ចាំបាច់ចេញទៅកាប់ព្រៃ ឬបរបាញ់សត្វព្រៃលក់ទៀតឡើយ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងបរិស្ថានក្នុងឱកាសដឹកនាំ ប្រតិភូក្រសួងបរិស្ថាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រុមអ្នកសារព័ត៌មានទៅទស្សនា តំបន់ អេកូទេសចរណ៍នៅ ខេត្តកោះកុង. កាលពីថ្ងៃទី១១ កក្កដាឆ្នាំ២០២០ បានថ្លែងប្រាប់អ្នក សារព័ត៌មានថា ពីមុនប្រជាពលរដ្ឋទាំងនេះរស់នៅដោយធ្វើស្រែចំការ ជារបៀបស្រែចំការពនេចរ គាត់កាត់ទន្រ្ទានដី ដើម្បីដាំស្រូវ ហើយកាប់កន្លែងផ្សេងទៀត ដែលធ្វើឱ្យប៉ះ ពាល់ ដ ល់ធនធាន ធម្មជាតិប៉ះពាល់ដល់ជីវៈចម្រុះសត្វព្រៃផ្សេងៗ។
ប៉ុន្តែ ពេលមានការគាំទ្រពីគម្រោងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃមានការ ផ្លាស់ប្តូរប្រជាពល រដ្ឋមករស់នៅក្នុងភូមិសុវណ្ណាបៃតង ធ្វើឱ្យតំបន់អភិរក្សមានសុវត្ថិភាព ហើយសត្វព្រៃឈើ ត្រូវបានថែរក្សានិងសម្បូណ៌ឡើងវិញដែលអាចទាក់ទាញភ្ញៀវទេសចរទៅទស្សនាសត្វ ព្រមទាំងបា នទស្សនាទេសភាពព្រៃឈើដ៏ល្អស្អាតទៀតផង។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា គោលដៅសំខាន់របស់ រាជរដ្ឋាភិបាលកម្ពុជា នៅ ក្នុងការការពារតំបន់អភិរក្សរបស់យើ ងឱ្យបានគង់វង្សនេះគឺក្នុង ទិសដៅ មួយ ប្រែ ក្លាយតំបន់ ដែលមានសក្តានុពលទេសចរណ៍បង្កើតទៅជាតំបន់ទេសចរណ៍ធម្មជាតិហើយផ្តល់ផលប្រយោ ជន៍ទៅឱ្យប្រជាពលរដ្ឋដូចជា ករណីសហគមន៍ អេកូទេសច រណ៍ជី ផាតជាដើម។
ប្រជាជនរហូត៩៥ភាគរយរហូត មកដ ល់ពេល នេះ គាត់ រីករាយសប្បាយចិត្តនិងទ ទួល បានផលពីអេកូទេសចរណ៍នេះហើយពីទេស ច រ ណ៍ធម្មជាតិ ពីការទស្សនាសត្វព្រៃពីសំណាក់អ្នកទេសចរជាតិនិងអន្តរជាតិ។លោក អាត់ ណុច ប្រធានសមាគមអភិវឌ្ឍន៍កសិកម្មភូមិសុវណ្ណាបៃតង បានឱ្យដឹងថា ប្រជាកសិ ករស ប្បាយចិត្តដោយសារគាត់ទទួលបានដីអចិន្ត្រៃយ៍ស្រ បច្បាប់ ហើយគាត់ទទួលបា ននូវចំណេះដឹងពីបច្ចេកទេសកសិកម្មនៅមូលដ្ឋានរបស់ គាត់ដែលគា ត់ដាំដុះ ដំណាំ ជាយុ ទ្ធ សាស្ត្រនៅក្នុងដីឡូតិ៍នីមួយៗរបស់គាត់បានជោគជ័យហើយជីវភាពល្អប្រសើរជាងគាត់រស់នៅតំបន់ផ្សេងៗ។
កាលមុនគាត់រស់នៅព្រៃភ្នំគាត់ប្រកបមុខរបរ កាប់ឆ្កាព្រៃឈើយកផល កាប់ចំ កា រពនេរ បរ បាញ់សត្វ ដាក់អន្ទាក់ គាត់បង្វិលមករស់នៅក្នុងភូមិនេះ ធ្វើកសិកម្មអចិន្ត្រៃយ៍ដោយមានគម្រោ ងអង្គការសម្ព័ន្ធមិត្តសត្វព្រៃជាអ្នកជួយឧបត្ថម្ភជ្រោមជ្រែង។គាត់សប្បាយចិត្តមាន សាលារៀននៅជិតផ្ទះមានមន្ទីរពេទ្យនៅជិត មានផ្សារនៅជិតវាងាយស្រួល កូនអ្នកភូមិមួ យចំនួន វាបានរៀនចប់បានទៅសិក្សានៅ ភ្នំពេញបានដល់មហាវិទ្យាល័យដូចអ្នកនៅតំបន់ផ្សេងៗដែរ៕
ដោយ៖សំរិត