សារទាំងស្រុងរបស់ របស់ លោក ឌួង តារា ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ខ្ញុំបានជួយសម្របសម្រួលផ្សះផ្សាឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោបានបញ្ចប់វិវាទដីធ្លីមួយកន្លែងនៅព្រែកភ្នៅ រវាងលោក មាស សុផាត និង លោក កើត សារ៉េត ដែលជាអនុរដ្ឋលេខាធិការក្រសួងដែនដី។
រឿងវិវាទដីធ្លីដ៏ស្មុគ្រស្មាញនេះ គឺបានក្តីក្តាំគ្នាជាង១០ឆ្នាំមកហើយ ហើយក៏មានសាលដីការស្ថាពរ ដែលនឹងឈានទៅអនុវត្តន៍បញ្ចប់ទៀតផង តែអនុវត្តន៍មិនទាន់បាន។
ខ្ញុំអរគុណបង មាស សុផាត និង បង កើត សារ៉េត និងប្អូនមេធាវីទាំងពីរ ព្រមទាំងកូនៗដែលបានជ្រើសរើសដំណោះស្រាយបញ្ចប់វិវាទតាមរយៈការផ្សះផ្សាឈរលើគោលការណ៍ឈ្នះ-ឈ្នះរបស់សម្តេចតេជោ ដែលជាលទ្ធផលគឺ លោក កើត សារ៉េត ទទួលបានដី ដែលខ្លួនមានប្លង់រឹងក្កាន់កាប់រួចហើយ រីឯ លោក មាស សុផាត គឺទទួលបានថវិកា១៧ម៉ឺនដុល្លារ ដេីម្បីយកទៅទិញផ្ទះនិងនៅសល់លុយមួយចំនួនបង្កើតមុខរបររស់នៅបានសមរម្យ ដែលប្រសើរជាងបន្តក្តីក្តាំគ្នាទៅមុខមិនដឹងថាពេលណាចប់។
ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអរគុណមេធាវីស្ម័គ្រចិត្តសម្តេចតេជាទាំងអស់ដែលបានចូលរួមជួយដោះស្រាយបញ្ចប់វិវាទរាំរ៉ៃនេះ។ ខ្ញុំសូមគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានផ្តល់ឱកាសអោយខ្ញុំបាទបានចូលរួមជួយដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋតាមនីតិវិធីផ្សផ្សាសម្របសម្រួលឈរលើគោលការឈ្នះ-ឈ្នះរបស់សម្តេច។ រាល់សំណូមពរ និងសំណេីរផ្សេងៗរបស់ពលរដ្ឋអោយតែសម្តេចលោកបានទទួលបាន គឺនឹងមានដំណោះស្រាយមិនខាន។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង៕