ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារពិភពលោក ផ្តល់ប្រាក់កម្ចី៣៧០លានដុល្លារដល់ប្រទេសហ្វីលីពីន

ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសហ្វីលីពីន បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃចន្ទ ទី២០ ខែកក្កដានេះ អំពីធនាគារពិភពលោកដែលបានផ្តល់កម្ចីឥណទានក្នុងទំហំទឹកប្រាក់៣៧០លានដុល្លារអាមេរិកដល់រដ្ឋាភិបាលរបស់ប្រទេសនេះ ដែលនេះបើតាមការចុះផ្សាយរបស់ Xinhua។

ប្រភពដដែលបានបន្តថា កម្ចីឥណទានទាំង៣៧០ដុល្លារអាមេរិកនោះ នឹងត្រូវចំណាយទៅលើគម្រោងគាំទ្រកសិករក្នុងគម្រោងបង្កើនផលិតផលកសិកម្មក្នុងស្រុក ដែលមានប្រជាកសិករប្រមាណជាង៧៥០ ០០០នាក់។

រដ្ឋាភិបាលហ្វីលីពីន មានគម្រោងធ្វើកសិកម្មលើផ្ទៃដីប្រមាណជាង៤.៨លានហិកតា ដោយផ្ទៃដី៥៣%ជាផ្ទៃដីឯកជនរបស់ប្រជាពលរដ្ឋ ដែលត្រូវចំណាយទឹកប្រាក់សរុបប្រមាណជាង៤៧៣.៥៦លានដុល្លារអាមេរិក ដោយធនាគារពិភពលោកផ្តល់កម្ចីឥណទានក្នុងទំហំទឹកប្រាក់៣៧០លានដុល្លារអាមេរិក ហើយសល់ប៉ុន្មានរដ្ឋាភិបាលហ្វីលីពីនជាអ្នកបំពេញ៕