មណ្ឌលគិរី ៖ ដំរីឈ្មោលឈ្មោះ «ខាំឃឺន» បានងាប់នៅចំណុចអូរប៉ាយ ស្ថិតនៅភូមិ ពូរ៉ាពេត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
មន្ត្រីនិយាយថា ដំរី១ក្បាលនេះ ជាដំរីចិញ្ចឹម មានអាយុប្រហែល៥០ឆ្នាំ ហើយ ក្រោយការងាប់របស់ដំរី ម្ចាស់កំពុងបោះជំរំរង់ចាំធ្វើបុណ្យតាមប្រពៃណីជនជនជាតិដើមភាគតិចពូនង។
មកទល់ពេលនេះ មិនទាន់ មានការបញ្ជាក់អំពីមូលហេតុ នៃការងាប់របស់សត្វដំរីពីម្ចាស់ និងអាជ្ញាធរមូលដ្ឋាននោះទេ គិតត្រឹមថ្ងៃទី២១ កក្កដានេះ នៅឡើយទេ។