ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា វីរុសCovid-19បានសម្លាប់មនុស្សអស់ជាង៤ពាន់នាក់ក្នុង១ថ្ងៃ គឺចំនួន៤០៤៦នាក់ក្នុងរយៈពេល២៤ម៉ោង គិតត្រឹមព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដានេះ ហើយវីរុសនេះបានចម្លងទៅមនុស្សថ្មីប្រមាណជាង២០ម៉ឺននាក់ គឺចំនួន ២០៥ ៣៤៨នាក់ក្នុងរយៈពេល២៤ម៉ោងដូចគ្នានៅជុំវិញពិភពលោក។
ចំពោះចំនួនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ចំនួន ១៤ ៨៥១ ២៩១ នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ចំនួន ៦១៣ ១៤៦ នាក់ ខណៈដែលមនុស្សជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនក៏បានកើនឡើងដល់ចំនួន ៨ ៩០៦ ៣៦៨ នាក់ផងដែរ។
សហរដ្ឋអាមេរិកនៅតែឈរលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ និងឆ្លងវីរុសCovid-19ច្រើនជាងគេ បន្ទាប់មកប្រទេសប្រេស៊ីល ឥណ្ឌា រុស្ស៊ី និងប្រទេសអាហ្វ្រិកខាងត្បូង៕