ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានអាកាសថ្មើជើង ផ្សារ ដើមគរ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅស៊ីទុង ក្នុងខណ្ឌ ទួលគោក នាព្រឹកថ្ងៃទី២៤ កក្កដា ឆ្នាំ២០២០។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ស្ពានអាកាសថ្មើជើងបែបនេះ យើងនិងធ្វើការសាងសង់បន្ថែមចំនួន២៧ កន្លែងទៀតនៅរាជធានីភ្នំពេញ ដើម្បីឲ្យឆ្លើយតបតាម តម្រូវការ ស្របតាមកំណើន របស់ប្រជាពលរដ្ឋចេះតែកើនឡើងជាលំដាប់ ដោយមកដល់ពេលនេះទាំងប្រ ជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ និងប្រជាពលរដ្ឋដែលរស់នៅអាស្រ័យនឹងការរកស៊ី និងធ្វើការផ្សេងទៀត មានសរុបប្រមាណជាជាង៣លានហើយ។ ទន្ទឹមនឹងកំណើន នេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន៤ ទីតាំងរួចមកហើយដែរ។
គឺទី១ ស្ពាន ថ្មើងជើង ផ្សារជំម្ពូវ័ន ,ទី២ ផ្សារដើមគរ ,ទី៣ ស្ពាន់ថ្មើជើងរង្វង់មូលនាងគង្ហីងផ្សារអូឡាំពិក និងទី៤ នៅសាលាសន្ធមុខ ។ ស្ពានអាកាសទាំង៤ទីតាំងនេះ គឺដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ជូនប្រជាពលរដ្ឋ។ សំរិត
