ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនអ៊ីស្រាអែលផលិតឧបករណ៍ធ្វើតេស្តរកវីរុសCovid-19ក្នុងតម្លៃថោក

លោក Oren Gavriely មន្ត្រីប្រតិបត្តិក្រុមហ៊ុន NanoScent ដែលជាក្រុមហ៊ុនផលិតបរិក្ខាវេជ្ជសាស្ត្ររបស់ប្រទេសអ៊ីស្រាអែល បាននិយាយថា ក្រុមហ៊ុននេះកំពុងផលិតឧបករណ៍ធ្វើតេស្តរកវីរុសCovid-19ក្នុងតម្លៃថោក ដែលមានតម្លៃប្រហាក់ប្រហែល១០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយគ្រឿង ដែលនេះជាការចុះផ្សាយរបស់ CNA។

លោក Oren Gavriely បានបន្ថែមថា ឧបករណ៍ធ្វើតេស្តរកវីរុសCovid-19នេះ គឺជាឧបករណ៍ធ្វើតេស្តតាមការដង្ហើម និងអាចដឹងលទ្ធផលវិជ្ជមាន ឬអវិជ្ជមានក្នុងរយៈពេលតែ៣០វិនាទីតែប៉ុណ្ណោះ ដោយជនសង្ស័យមិនចាំបាច់ទៅកាន់មន្ទីរពេទ្យទេ បើមានឧបករណ៍នេះផ្ទាល់ខ្លួននៅផ្ទះ។

លោក Oren Gavriely បានបញ្ជាក់ថា ឧបករណ៍ធ្វើតេស្តរកវីរុសCovid-19តាមរយៈការដកដង្ហើមនេះ មិនទាន់ត្រូវបានចែកចាយនៅលើទីផ្សារអន្តរជាតិនោះទេ ដោយក្រុមហ៊ុនកំពុងផលិត និងអាចមាននៅលើទីផ្សារជុំវិញពិភពលោកនៅពេលខាងមុខ៕