ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចិនបិទស្ថានកុងស៊ុលអាមេរិកជាការសងសឹក ក្រោយអាមេរិកបិទស្ថានកុងស៊ុលរបស់ខ្លួន

រដ្ឋាភិបាលរបស់ប្រទេសចិន បានសម្រេចបិទស្ថានកុងស៊ុលរបស់សហរដ្ឋអាមេរិកនៅទីក្រុង ឆឹងទូ (Chengdu) នៃខេត្ត ស៊ីឈ័ន (Sichuan) ប្រទេសចិនជាស្ថាពរហើយនៅថ្ងៃសុក្រ ទី២៤ ខែកក្កដានេះ ដែលជាការសងសឹកលើសហរដ្ឋអាមេរិក ដែលបានបិទស្ថានកុងស៊ុលរបស់ប្រទេសចិននៅទីក្រុង ហ៊ូស្តុន រដ្ឋតិចសាស សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី២១ ខែកក្កដានេះ ដែលនេះបើយោងតាម NHK។

នៅរសៀលថ្ងៃសុក្រនេះ ក្រសួងការបរទេសចិន បានជូនដំណឹងដល់ស្ថានទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិន អោយបិទស្ថានកុងស៊ុលរបស់ខ្លួនជាបន្ទាន់ និងមិនអនុញ្ញាតអោយមានកម្មភាពណាមួយពីមន្ត្រីស្ថានកុងស៊ុលអាមេរិកនៅប្រទេសចិន ក្រោយពីការជូនដំណឹងអោយបិទនេះ។

សូមបញ្ជាក់ជូនថា ការបញ្ជាអោយស្ថានទូតអាមេរិកបិទទ្វារស្ថានកុងស៊ុលរបស់ខ្លួននៅប្រទេសចិននេះ គឺជាការសងសឹកលើអាមេរិកវិញ ដែលបានបញ្ជាអោយស្ថានទូតរបស់ប្រទេសចិនប្រចាំនៅអាមេរិក បិទទ្វារស្ថានកុងស៊ុលរបស់ខ្លួនជាបន្ទាន់នៅទីក្រុង ហ៊ូស្តុន រដ្ឋតិចសាស សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី២១ ខែកក្កដានេះ៕