ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក កៅ ថាច ប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិថ្មីនិងរៀបចំកម្មវិធីទទួលទានបាយសាមគ្គីរវាងក្រុមប្រឹក្សាភិភាលអាណត្តិទី៧ ដែលត្រូវផុតអាណត្តិ

លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាណត្តិទី៨ បានអញ្ជើញចូលរួមប្រជុំក្រុមប្រឹក្សាភិបាល និងបានចូលរួមកម្មវិធីទទួលទានបាយសាមគ្មីរវាងក្រុមប្រឹក្សាភិភាលអាណត្តិទី៧ ដែលត្រូវផុតអាណត្តិជាមួយក្រុមប្រឹក្សាភិបាលថ្មីសម្រាប់អាណត្តិទី៨។

សមាសភាពអញ្ជើញចូលរួមរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ រួមមាន ១-លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៨ ២-លោក សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៨។

ទី៣-លោក ទាន សុសេរី អគ្គនាយករងនៃអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការផ្ទៃក្នុងនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៨ ៤-លោក ឃី កុសល អគ្គលេខាធិការរងនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៨។

ទី៥-លោក ប៉ាក់ សេរីវឌ្ឍនា តំណាងអភិបាលឯករាជ្យ និងជាសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៨
៦- លោក សរ ចិត្រា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៧

សម្រាប់ទី៧-លោក អោម សេងបូរ៉ា តំណាងអភិបាលឯករាជ្យ និងជាសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៧៨-លោក ចាន់ សីហា តំណាងបុគ្គលិកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៧។