ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឃួង ស្រេង ព្រមានដកប្រធានផ្សារនិងប្រធាន ចំណតឡានផ្សារដើមគរ បើមិនសហការគ្នារៀបចំសណ្តាប់ធ្នាប់

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការព្រមាន និងដកប្រធានផ្សារដើមគរ និង ប្រធានចំណតរថយន្តផ្សារដើមគរ ប្រសិនបើពួកគាត់ នៅតែធ្វើការ មិនចុះសម្រុងនិងគ្នា ដោយមិនសហការរៀបរយសណ្តាប់ធ្នាប់អោយបានល្អធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ជាពិសេសផ្លូវចេញចូលតែម្តងព្រមទាំងបង្កការថ្នាំងថ្នាក់ដល់ អាជីវករទៀតនោះ ។

លោក ឃួង ស្រេង បានព្រមានបែបនេះ ក្នុងពីធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ ស្ពានអាកាសថ្មើជើងផ្សារដើមគរ កាលពីថ្ងៃទី ២៤ កក្កដា ឆ្នាំ២០២០។ លោក ឃួង ស្រេង មានប្រសាសន៍ថា ប្រធាន ចំណតរថយន្តផ្សារដើមគរ ត្រូវសណ្ដាប់ធ្នាប់ របៀបរៀបរយឲ្យបានល្អចៀសវាងការថ្នាំងថ្នាក់ពីសំណាក់ ប្រជាពលរដ្ឋ និងអាជីវករដូច្នេះទេ ប្រធាន ផ្សារ និង អ្នកគ្រប់គ្រងបេនឡានផ្សារដើមគរត្រូវរួមគ្នា ដើម្បីរៀបចំសណ្ដាប់ធ្នាប់នៅក្នុងពេលនេះឲ្យបានល្អសំខាន់ ត្រូវអោយមានច្រកចេញចូលទៅ ក្នុងផ្សារឲ្យបានស្រួល ។ បើមិនដូច្នោះទេអ្នក ទាំងពីរប្រឈម និងការដកតួនាទីចេញពីការងារនេះតែម្តង ។

មុនចាប់ផ្ដើម ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានអាកាស ថ្មើរជើង ខាងលើនេះ លោក ឃួ ង ស្រេ បានចូលទៅសំណេះសំណាលជាមួយបងប្អូន អាជីវករនៅ ក្នុងផ្សារដើមគរហើយត្រូវបានបប្រជាពលរដ្ឋ និង អាជីវករក្នុងផ្សារ ស្នើសុំនិងសំណូមពរអោយលោកអភិបាល រាជធានី ភ្នំពេញ ជួយអន្តរាគមន៍ បើកផ្លូវចេញចូលផ្សារ ខណៈចំណតរថយន្តបានយករថយន្តមកចតបិតបាំងផ្លូវ មិន អាច ឲ្យប្រជាពលរដ្ឋ ក៏ដូចជាអាជីវករចេញចូលបាន ។

ផ្ដើមចេញពីបញ្ហានេះទើបលោកអភិបាល រាជធានី ភ្នំពេញ ធ្វើការ ព្រមានដកប្រធានផ្សារ និង ប្រធាន បេនផ្សារ ដើមគរដោយ លោកបញ្ជាក់ថា បើធ្វើ ការងារមិនត្រូវគ្នាទេ បើដកគឺដកទាំងពីរនាក់តែម្តង ។

លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និង ដឹក ជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថាស្ពាន អាកាស ថ្មើរជើងទល់មុខ ផ្សារដើមគរនេះជាគម្រោង មួយក្នុងចំណោម គម្រោងសាងសង់ស្ពាន អាកាស ថ្មើរជើងចំនួន២៧ទីតាំងនៅក្នុងភូមិសាស្ត្រ រាជធានី ភ្នំពេញ ដែល រាជរដ្ឋាភិបាល អនុញ្ញាត អោយ មានការ សាងសង់តាមលិខិតលេខ៨៩១សជណ មយចុះ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ របស់ទីស្តីការ គណៈរដ្ឋមន្ត្រីហើយស្ពានអាកាស ថ្មើរជើង នេះ សាងសង់ ឡើង ដោយ ក្រុមហ៊ុនជំនាញដោយប្រើប្រាស់ការសាងសង់រយៈពេល៧ ខែ ដែលចាប់ផ្តើម សាងសង់នៅដើមខែធ្នូ ឆ្នាំ២០១៩ និងសាងសង់រួចរាល់ជាស្ថាពរ នៅដើមខែ កក្កដា ឆ្នាំ ២០២០ ។
លោកបន្តថា ស្ពានអាកាសនេះបណ្ដោយស្ពាន មាន ប្រវែង២៨ ម៉ែត្រ ទទឹងស្ពានមានប្រវែង៣.៤ ម៉ែត្រ ទទឹងផ្លូវដើរមាន ប្រវែង២.៨ ម៉ែត្រកំពស់ពីផ្លូវ មក បាត់ស្ពាន៥.៥០ម៉ែត្រ កំពស់ពីកម្រាលដើរដល់ពិដាន ដំបូល៣កញ្ចក់ស្រោបម៉ីណុក៥០ ម៉ែត្រ កំពស់ បង្កាន់ដៃ១.២០ម៉ែត្រ ធ្វើអំពីព្រមទាំងរៀបចំ និងបំពាក់កញ្ចក់ដាក់ភ្លើងបំភ្លឺ នៅលើស្ពាន និង ក្រោមស្ពានកម្រាលថ្មើរជើងធ្វើអំពីបេតុងគ្រោង ដែកក្រាលដោយថ្មក្រានីត ។
លោក សាំ ពិសិដ្ឋ បានអោយដឹងទៀតថា ទន្ទឹម នឹងនេះការដ្ឋាន ថ្មី មួយទៀត និងកំពង់សាងសង់ គឺ ស្ពាន អាកាស ថ្មើរជើង នៅស្តុបសន្ធរម៉ុកទល់មុខ សាលាបឋមសិក្សាសន្ធរម៉ុកស្ថិត ក្នុងសង្កាត់ទឹកល្អក់ ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលគិតមក ដល់ពេលនេះ សម្រេចបាន២០% និងមានផែនការ បន្តការសាងសង់ ស្ពានអាកាសថ្មើរជើងបន្តបន្ទាប់ ចំនួន ២៥ ទីតាំងទៀត ដែលបានកំណត់ក្នុងលិខិត លេខ ៨៤១ សជណ.មួយចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៨ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ។
មន្ត្រី រដ្ឋបាលរាជធានី ភ្នំពេញ បានឲ្យដឹងថា ស្ពាន អាកាសថ្មើរ ជើង ផ្សារដើមគរនេះ ត្រូវ បាន សាងសង់ឡើង ដោយ ក្រុមហ៊ុន មានបទពិសោធន៍ និងស្នាដៃ ស្ថាបនាស្ពានតែម្តងហើយ ក្រុមហ៊ុន នេះ នឹងបន្តការសាងសង់ស្ពានអាកាសថ្មើរជើងនៅ រាជធានីភ្នំពេញបន្តទៀត ។
សូមបញ្ជាក់ថា មកដល់ពេលនេះ រាជធានី ភ្នំពេញ មានស្ពានអាកាសថ្មើរជើងចំនួន៤កន្លែងហើយ គឺ ស្ពាន អាកាសថ្មើរជើងនៅតំបន់សាលាជម្ពូវន្ត័ ចំនួន ២រង្វង់ មូលនាងគង្ហីង១ ស្ពានអាកាសថ្មើរជើង នៅផ្សារដើមគរ ដែលដាក់អោយដំណើរការ ក្នុងពេលនេះ១ និងស្ពានអាកាសថ្មើរជើងនៅស្តុបសន្ធរមុខ ទល់មុខសាលាបឋមសិក្សាសន្ធរម៉ុក ដែលកំពុង ដំណើរការផងដែរ ៕

ដោយ:សំរិត