រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសស្លូវ៉ាគី លោក Miroslay Lajcak បានប្រកាសថា ស្លូវ៉ាគី មិនទទួលស្គាល់ លោក Juan Guaido ប្រធានគណបក្សប្រឆាំង និងជាប្រធានរដ្ឋសភារបស់ប្រទេសវែណេស៊ុយអេឡា ជាប្រធានាធិបតីស្តីទីរបស់ប្រទេសនេះនោះទេ ។
លោក Miroslay Lajcak បាននិយាយថា ការប្រកាសទទួលស្គាល់មេដឹកនាំគណបក្សប្រឆាំងវែណេស៊ុយអេឡាជាប្រធានាធិបតីស្តីទីរបស់ប្រទេសនេះ គឺជាការរុញច្រានឲ្យមានអំពើហិង្សាកាន់តែខ្លាំងថែមទៀត ។
ស្លូវ៉ាគី ជាប្រទេសទីពីរហើយបន្ទាប់ពីប្រទេសអ៊ីតាលី ដែលជាប្រទេសសមាជិករបស់សហភាពអឺរ៉ុប តែមិនទទួលស្គាល់លោក Juan Guaido ជាប្រធានាធិបតីស្តីទីរបស់ប្រទេសវែណេស៊ុយអេឡា ទៅតាមសមាជិកផ្សេងទៀត ។
សូមបញ្ជាក់ថា មានប្រទេសប្រហែល២០ ដែលជាសមាជិករបស់សហភាពអឺរ៉ុប បានប្រកាសទទួលស្គាល់ប្រធានគណបក្សប្រឆាំងវែណស៊ុយអេឡា លោក Juan Guaido ជាប្រធានាធិបតីស្តីទីរបស់ប្រទេសនេះ ទៅតាមសហរដ្ឋអាមេរិកផងដែរ ៕