ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំ​ ពីការចុះស្រង់ស្ថិតិជនបរទេសក្នុងខេត្តព្រះសីហនុ​ 

ខេត្តព្រះសីហនុ ៖ លោក​នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយកអន្តោប្រវេសន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំ​នៅសាលាខេត្តព្រះសីហនុ ដើម្បីស្តាប់របាយការណ៍ដំបូងស្តីពីការចុះស្រង់ស្ថិតិជនបរទេសក្នុងខេត្តព្រះសីហនុ​ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។

លោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា វត្តមានជនបរទេសចម្រុះជាតិសាសន៍នៅក្នុងខេត្តព្រះសីហនុកើនឡើងច្រើននាពេលបច្ចុប្បន្ននេះ ពិសេសជនជាតិចិន។ ការកើនឡើងនេះ អភិបាលខេត្តបញ្ជាក់ថា ដោយសារតែខេត្តព្រះសីហនុ កំពុងតែមានសន្ទុះនៃការអភិវឌ្ឍន៍តាមរយៈនៃគម្រោងវិនិយោគជាច្រើនគម្រោង ហើយគម្រោងវិនិយោគទាំងអស់នេះ មានសំណង់ហេដ្ឋារចនាសម្ពន្ធ័ជាច្រើនបានកើតឡើងដូចជាសំណង់អគារពាណិជ្ជកម្មកម្ពស់ខ្ពស់ៗជាដើម ដែលពីមុនមិនធ្លាប់មានទេ។

លោកយន្ត មីន បានបញ្ជាក់​ថា ចំពោះជនបរទេសគឺបែងចែកជា៣ប្រភេទ ទី១ជនបរទេសដែលជាម្ចាស់ក្រុមហ៊ុនវិនិយោគ ។ ទី២ ជនបរទេសដែលជាពលករឬកម្មករដែលចូលមកធ្វើការងារតាមក្រុមហ៊ុននិងការដ្ឋានសំណង់មួយចំនួន និងទី៣គឺជាអ្នកទេសចរណ៍ចលត័។

ថ្លែងក្នុងឧិកាសនោះ ​នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​បានណែនាំឲ្យក្រុមការងារថ្នាក់ជាតិ សហការជាមួយរដ្ឋបាលខេត្តធ្វើកិច្ចការដោយផ្អែកលើផ្លូវច្បាប់ មិនគិតជាតិសាសន៍ ណាឡើយដែលចូលមកនិងបំពេញការងារស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា អជ្ញាធរត្រូវគាំទ្រនិងការពារ ប៉ុន្តែជនបរទេសរូបណាដែលល្មើសច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវតែចាត់វិធានការណ៍តាមច្បាប់ ដោយមិនលើកលែងឡើយ៕