ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

វៀតណាមជម្លៀសពលរដ្ឋ៨ម៉ឺននាក់ចេញពីទីក្រុងដាណាង ក្រោយពីវីរុសកូវីដ-១៩ឆ្លងទៅមនុស្ស៣នាក់

រដ្ឋាភិបាលប្រទេសវៀតណាម បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២៧ ខែកក្កដានេះថា ខ្លួនកំពុងជម្លៀសប្រជាពលរដ្ឋប្រមាណ៨០០០០នាក់ ដែលភាគច្រើនជាអ្នកទេសចរក្នុងស្រុក ចេញពីភាគកណ្ដាលទីក្រុងដាណាង បន្ទាប់ពីប្រជាពលរដ្ឋ៣នាក់ ត្រូវបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ កាលពីចុងសប្ដាហ៍កន្លងទៅនេះ ។

សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា ការជម្លៀសប្រជាពលរដ្ឋនេះនឹងចំណាយពេល៤ថ្ងៃ តាមប្រតិបត្តិការក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកប្រហែល១០០ជើងជារៀងរាល់ថ្ងៃចេញពីទីក្រុងដាណាង ទៅកាន់ទីក្រុងចំនួន១១របស់ប្រទេសវៀតណាម ។

វៀតណាម បានវិលត្រឡប់ទៅការប្រកាសអាសន្នកម្រិតខ្ពស់ជាថ្មី បន្ទាប់ពីរដ្ឋាភិបាលរបស់ប្រទេសនេះ កាលពីថ្ងៃសៅរ៍ បានបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍លើកដំបូង របស់ខ្លួនចាប់តាំងពីខែមេសា និង ៣ករណីឆ្លងទៀតកាលពីថ្ងៃអាទិត្យ នៅគ្រប់តំបន់ទេសចរណ៍សំខាន់ៗទាំងអស់នៅទីក្រុងដាណាង ដែលនាំឲ្យអ្នកឆ្លងសរុបនៅប្រទេសនេះកើនឡើងដល់៤២០នាក់ ៕