ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន Huawei ផ្តួល ក្រុមហ៊ុន Samsung យកតំណែងលេខ១នៅលើពិភពលោក

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei របស់ប្រទេសចិន បានផ្តួលក្រុមហ៊ុនអេឡិចត្រូនិក Samsung របស់ប្រទេសកូរ៉េខាងត្បូង នៅត្រីមាសទី២ ឆ្នាំ២០២០នេះ យកតំណែងកំពូលនៅលើពិភពលោក ជាក្រុមហ៊ុនលក់ទូរស័ព្ទដៃអស់ច្រើនជាងគេ នេះបើតាមការចុះផ្សាយរបស់ Business Insider ។

ក្នុងរយៈពេល៣ខែនៅត្រីមាសទី២ឆ្នាំនេះ ក្រុមហ៊ុន Huawei បានលក់ផលិតផលទូរស័ព្ទដៃរបស់ខ្លួនអស់ប្រមាណជាង៥៥.៨លានគ្រឿង ដែលធ្លាក់ចុះ៥ភាគរយ ប៉ុន្តែនៅតែយកឈ្នះក្រុមហ៊ុន Samsung ដែលបានលក់អស់ផលិតផលទូរស័ព្ទដៃរបស់ខ្លួនអស់ត្រឹមតែ៥៣.៧លានគ្រឿង ដែលធ្លាក់ចុះ៣០ភាគរយក្នុងរយៈពេល១ត្រីមាសដូចគ្នានេះ ។

សូមបញ្ជាក់ថា ទោះបីជាការមានការឆ្លងរាលដាលវីរុសCovid-19នៅជុំវិញពិភពលោកក៏ដោយ ក៏ក្រុមហ៊ុនទាំងពីរនេះ នៅតែលក់ផលិតផលទូរស័ព្ទដៃរបស់ខ្លួនបានច្រើនដែរ ដោយមានការធ្លាក់ចុះខ្លះ ប៉ុន្តែការលក់ចេញរបស់ក្រុមហ៊ុន Huawei របស់ប្រទេសចិនធ្លាក់ចុះទាបជាងក្រុមហ៊ុន Samsung របស់ប្រទេសកូរ៉េខាងត្បូង ៕