ធិការក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានសំណូមពរឲ្យលោកអភិបាលខេត្តបាត់ដំបង ធ្វើយ៉ាងណាជួយតាមដាន និងការពារទំនប់បង្វែរទឹក ដែលក្រុមការងារ បានរៀបចំកន្លងមក កុំឲ្យមានការបំផ្លាញ និងបង្វែរទឹកទៅទីកន្លែងផ្សេងៗ ឬប្រើប្រាស់ក្នុងគោលដៅផ្សេង ព្រោះថាទឹក ដែលក្រុមការងារបញ្ជូនមកពេលនេះ គឺសម្រាប់តែប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកមោងឫស្សី និងស្រុកគាស់ក្រឡតែប៉ុណ្ណោះ។
លោករដ្ឋលេខាធុការបានថ្លែងថា ក្នុងឱកាសធ្វើអន្តរាគមន៍បូមទឹក និងស្តារប្រឡាយ ដើម្បីនាំទឹកពីស្រុករតនៈមណ្ឌល ឲ្យប្រជាពលរដ្ឋប្រមាណ២៨.០០០គ្រួសារ ក្នុងស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ ។
ក្នុងកិច្ចចុះអន្តរាគមន៍នេះដែរ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានផ្តល់ប្រេងម៉ាស៊ូតចំនួន៥០០លីត្របន្ថែមទៀត ដល់រដ្ឋបាលស្រុកគាស់ក្រឡ សម្រាប់បូមទឹកបន្ត និងបានថ្លែងអំណរគុណទៅដល់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានចាត់តាំងក្រុមការងារជួយអន្តរាគមន៍ បង្វែរទឹកមកកាន់ស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ។ ប្រសិនបើគ្មានកិច្ចអន្តរាគមន៍នេះទេ ប្រជាពលរដ្ឋនៅក្នុងស្រុកមោងឫស្សីប្រមាណ១៥.០០០គ្រួសារ និងស្រុកគាស់ក្រឡប្រមាណ១៣.០០០គ្រួសារ នឹងមិនមានទឹកសម្រាប់ប្រើប្រាស់គ្រប់គ្រាន់នោះទេ ។ ព្រោះប្រភពទឹកនានានៅក្នុងស្រុកមោងឫស្សី និងស្រុកគាស់ក្រឡបានរីងស្ងួតអស់ទៅហើយ។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារអន្តរាគមន៍ ក្នុងការនាំទឹកនេះបានសំណូមពរចំពោះឯកឧត្តមអភិបាលខេត្ត ធ្វើយ៉ាងណាជួយតាមដាន និងការពារទំនប់បង្វែរទឹក ដែលក្រុមការងារបានរៀបចំកន្លងមកនេះ កុំឲ្យមានការបំផ្លាញ និងបង្វែរទឹកទៅទីកន្លែងផ្សេង ឬប្រើប្រាស់ក្នុងគោលដៅផ្សេង ព្រោះទឹក ដែលក្រុមការងារបញ្ជូនមកពេលនេះ គឺសម្រាប់តែប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកមោងឫស្សី និងស្រុកគាស់ក្រឡតែប៉ុណ្ណោះ៕