ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ីបើកជើងហោះហើរត្រង់មកកម្ពុជា

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានសាទរចំពោះក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសឥណ្ឌូនេស៊ី ដែលឈ្មោះថា ក្រុមហ៊ុនCitilink សម្រេចនឹង

បើកជើងហោះហើរត្រង់ពីឥណ្ឌូនេស៊ី មកកម្ពុជា នៅក្នុងឆមាសទី២ ឆ្នាំ២០១៩នេះការសម្រេចបើកជើងហោះហើរត្រង់មកនេះ នឹងជម្រុញឲ្យប្រទេសទាំងពីរទំហំភ្ញៀវទេសចរនិងកើនឡើង។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ប្រទេសទាំងពីរកម្ពុជា ឥណ្ឌូនេស៊ី បានអាក់ខានបើកជើងហោះហើរ កម្ពុជាឥណ្ឌូនេស៊ីតាំងពីយូរណាស់មកហើយ តាមរយៈការសម្រេចចិត្តបើកជើងហោះហើរត្រង់មកកម្ពុជា ឥណ្ឌូនេស៊ី បានធ្វើឡើងខណៈលំហូរភ្ញៀវទេសចរទៅមកកម្ពុជា ឥណ្ឌូនេស៊ីមានកំណើនឡើងប្រមាណ១១%។

លោក ថោង ខុន បញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨ ទំហំភ្ញៀវទេសចររវាងកម្ពុជាឥណ្ឌូនេស៊ី គឺមានប្រមាណតែ៥៥០០០នាក់ ក្នុងនោះភ្ញៀវទេសចរឥណ្ឌូនេស៊ីមកទស្សនាកម្ពុជា គឺមានប្រមាណជាង៥ម៉ឺននាក់។

លោករដ្ឋមន្ត្រីបាន បញ្ជាក់ថា បច្ចុប្បន្ននៅក្នុងបណ្តាប្រទេសទាំង១០ជាសមាជិកអាស៊ាន គឺមានតែប្រទេសឥណ្ឌូនេស៊ី និងប្រទេសប្រ៊ុយណេ ដែលមិនទាន់មានជើងហោះហើរត្រង់មកកាន់ប្រទេសកម្ពុជា។

តាមប្រសាសន៍ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាលោក ស៊ូឌីរ៉ាម៉ាន់ ហាសសេង បានឲ្យថា សម្រាប់ការបើកជើងហោះហើរនេះ គឺស្ថានទូតឥណ្ឌូនេស៊ីមានបំណងចង់យកថ្ងៃរំលឹកខួបលើកទី៦០ ទំនាក់ទំនងការទូតរវាងកម្ពុជានិងឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០១៩នេះ ធ្វើជាថ្ងៃបើកជើងហោះហើរត្រង់ជាលើកដំបូងរវាងកម្ពុជា ឥណ្ឌូនេស៊ី៕