Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុស Covid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ជាង១៨លាននាក់ហើយ គឺចំនួន១៨ ២៣១ ៤៦៧នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ជិត៧០ម៉ឺននាក់ គឺចំនួន៦៩២ ៦៩៤នាក់ ខណៈដែលមនុស្សជាសះស្បើយបានកើនឡើងដល់ជិត១២លាននាក់ គឺចំនួន១១ ៤៤៣ ៨១៣នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី៣ ខែសីហានេះ។
ប្រភពដដែលបានបន្តថា សហរដ្ឋអាមេរិកនៅតែជាប្រទេសឈរក្នុងលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សឆ្លងវីរុស Covid-19សរុបច្រើនជាងគេ គឺចំនួន៤ ៨១៣ ៦៤៧នាក់ ដោយបន្ថែមអ្នកឆ្លងថ្មីចំនួន៤៩ ០៣៨នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះមានចំនួន១៥៨ ៣៦៥នាក់ ដោយបន្ថែមអ្នកស្លាប់ថ្មីចំនួន៤៦៧នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទនេះដែរ។
សូមបញ្ជាក់ជូនថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទនេះដែរ មនុស្សស្លាប់ប្រចាំថ្ងៃសរុបដោយសារវីរុស Covid-19នៅទូទាំងពិភពលោកមានចំនួន៤៤០៤នាក់ និងមនុស្សឆ្លងវីរុសនេះសរុបមានចំនួន២១៧ ៩០១នាក់៕