ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឯល សិទ្ធិគ្រីយ៉ា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ N&Y Real Estateនិងភរិយា បុត្រា បុត្រី សូមជូនពរ លោក គឺ ដារ៉ា ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

លោក ឯល សិទ្ធិគ្រីយ៉ា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ N&Y Real Estate និងភរិយា បុត្រា បុត្រី  នៅថ្ងៃទី៥ខែសីហានេះ បាន​​​គោរពជូនពរ ឯកឧត្តម គឺ ដារ៉ា ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ហើយ ក្នុងឧកានេះដែរ សូម ឯកឧត្តម  និងលោកជំទាវ មានប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ឈ្នះអស់មារសត្រូវ គ្រប់ទិសទី ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅមុខ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី​​នៃព្រះរាជាណាចក្រកម្ពុជា​​​។​​

លោកអគ្គនាយកបានបញ្ជាក់ទៀត​​ថា «តួនាទីថ្មីនេះ គឺជាតម្លៃមួយដ៏ធំ​ ដែល ឯកឧត្តម បានទទួល​ការគាំទ្រពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តីជាប្រមុខ ហើយ​ជានេះតម្លៃមួយដ៏ធំធេង​​ ក្នុងបុព្វហេតុបម្រើជាតិ  និងប្រជាជន​នាពេលកន្លងមក ហេតុដូច្នោះហើយ ខ្ញុំបាទ នឹងក្រុមគ្រួសារ សូមជូនពរឲ្យ ឯកឧត្តម​ទទួលបាន​នូវជោគជ័យ​ថ្មីៗបន្ថែមទៀត​» ។​​

ឈ្លាតក្នុងឳកាសដ៏ពិសេសវិសាលនេះ​​ ជាថ្មីម្តងទៀត ​​ខ្ញុំបាន ឯល គ្រីយ៉ា  និង​ភរិយា ព្រមទាំងសហការីទាំងអស់ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជាសូមតាមបីបាច់ថែរក្សា ឯកឧត្តម គឺ ដារ៉ា ព្រមទាំងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។​​​