មន្ត្រីរបស់គណបក្ស Thai Raksa Chart Party របស់ប្រទេសថៃ បានសម្រេចជ្រើសរើសយកព្រះអនុជរបស់ព្រះមហាក្សត្រថៃ គឺក្សត្រី Ubolratana Rajakanya ព្រះជន្ម ៦៧ ព្រះវស្សា ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សនេះ ។
គណបក្ស រក្សាជាតិថៃ ឫ Thai Raksa Chart Party គឺជាគណបក្សនយោបាយរបស់ក្រុមអ្នកស្មោះត្រង់ជាមួយនឹងអតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ដែលត្រូវបានធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងកាលពីឆ្នាំ២០០៥កន្លងទៅ ។
ថៃគឺជាប្រទេសប្រកាន់យកគោលនយោបាយរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ចាប់តាំងពីឆ្នាំ១៩៣២កន្លងមក ដោយរាជវង្សានុវង្ស មិនអាចចូលប្រឡូកក្នុងឆាកនយោបាយបានទេ ៕