ប្រទេសរុស្ស៊ី បានដាក់លក្ខខណ្ឌឲ្យអាមេរិកព្រមព្រៀងជាមុនសិន នូវការបំផ្លាញចោលនូវជើងទម្រសម្រាប់បាញ់មីស៊ីលតម្រង់គោលដៅ Tomahawk និងបំផ្លាញចោលផងដែរនូវយន្តហោះចម្បាំងគ្មានមនុស្សបើកបរ Attack drone មុននឹងវិលទៅរកការចរចាក្នុងសំណុំរឿងសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្លាំងមធ្យម Intermediate-Range Nuclear Forces Treaty ដែលហៅកាត់ថា INF ។
រឿងនេះ បានកើតឡើងដោយសារតែសហរដ្ឋអាមេរិកប្រកាសដកខ្លួនចេញពីសន្ធិសញ្ញា INF ជាមួយរុស្ស៊ីរយៈពេល៦ខែ ដើម្បីទុកពេលឲ្យរុស្ស៊ីកែខ្លួន និងចរចាគ្នាសារជាថ្មី ប៉ុន្តែមួយថ្ងៃក្រោយមកទៀត រុស្ស៊ីក៏ប្រកាសដកខ្លួនចេញពីសន្ធិសញ្ញានេះដែរ ដោយមិនមានកាលកំណត់នឹងវិលទៅវិញ ៕