លោក សែ ឡាឡូត ស្ថាបនិកក្រុមហ៊ុនអង្ករខ្មែរប្រណិតបានថ្លែង ក្នុងពិធីសម្ភោធនៅថ្ងៃទី៩ខែសីហានេះថា អង្ករខ្មែរប្រណិតយើងខ្ញុំប្តេជ្ញា នឹងក្លាយជាកន្លែងផ្គត់ផ្គង់អង្ករឈានមុខគេក្នុងប្រទេស ដោយផ្គត់ផ្គង់នូវអង្ករដែល សុទ្ធល្អ គុណភាពខ្ពស់រសជាតិឆ្ងាញ់ហើយយើងនឹងសំរេចអោយបាន ១០០ សាខានៅឆ្នាំ ២០២៣ ជាមួយនឹងបរិមាណលក់ ១០០០ តោន ក្នុង១ខែ។
លោកបន្តទៀតថា មូលហេតុពង្រីកសាខាចង់អោយអតិថិជនមានភាពងាយស្រួលក្នុងការស្វែងរកទិញអង្ករខ្មែរប្រណិតផ្លាស់ប្តូរទម្លាប់នៃការប្រើប្រាស់អង្កររបស់អតិថិជន អោយមកផ្តោតលើកការប្រើប្រាស់ ផលិតផលអង្ករខ្មែរ ធម្មជាតិ និងសុខភាព ។
ស្ថាបនិកក្រុមហ៊ុនខាងលើថ្លែងថា ចូលរួមចំណែកជួយដល់គាំទ្រដល់ផលិផល ស្រូវ កសិករខ្មែរ និងជួយដល់នូវការបង្កើតឱកាសការងារក្នុងស្រុកជួយសំរួលដល់អ្នកដែលចង់មានអាជីវកម្មផ្ទាល់ខ្លួន ជាអាជីវកម្មលក់អង្ករជួយអោយអតិថិជនអោយទទួលបានអង្ករខ្មែរធម្មជាតិ និងសុវត្តិភាព ក្នុងការប្រើប្រាស់ជាមួយនឹងតម្លៃសមរម្យជួយដល់ដៃគូរសហការអោយរីកចំរើន និងក្រុមហ៊ុនរីកចំរើន។
ចំណុចខ្លាំងរបស់អង្ករខ្មែរប្រណិតអង្ករខ្មែរប្រណិត គឺជាកន្លែងផលិត និងផ្គត់ផ្គង់អង្ករខ្មែរ ធម្មជាតិ ធំមួយនៅក្នុងប្រទេសកម្ពុជា ។ យើងគ្រប់គ្រងពីការដាំដុះរហូតអង្ករដល់ផ្ទះអតិថិជន ។ យើងសហការជាមួយកសិករក្នុងការដាំដុះនូវពូជស្រូវខ្មែរ សុទ្ធល្អ និងប្រើប្រាស់តែជីធម្មជាតិ។
ក្រុមហ៊ុនហើយមានរោងម៉ាសុីនកិនស្រូវទំនើប ប្រកបដោយអនាម័យខ្ពស់បំផុត ដោយមិនប្រើប្រាស់សារធាតុបន្ថែមដែលអាចធ្វេីប៉ះពាល់ដល់សុខភាពអ្នកប្រេីប្រាស់ ហេីយយើងមានសាខាចែកចាយអង្ករជាច្រើនកន្លែងទូទាំងប្រទេសដើម្បីធានាថា អង្ករដែលផ្គត់ផ្គង់ជូនអតិថិជនគឺជាអង្ករតែមយ និងជាអង្ករដែលមានគុណភាពដើមចេញពីរោងម៉ាសុីនរបស់ អង្ករខ្មែរប្រណិត ។
អង្ករខ្មែរប្រណិតបានចាប់ផ្តើមបើកដំណើរការ និងឈានជើងចូលទីផ្សារនៅថ្ងៃ ទី ៧ ខែ កុម្ភះ ឆ្នាំ ២០១១ ដែលគិតមកដល់ពេលនេះគឺមានអាយុកាលជិត ១០ឆ្នាំមកហើយ ដែលបង្កើតឡើងដោយ រូបខ្ញុំផ្ទាល់ និងភរិយា ដោយចាប់ផ្តើមពីដើមទុន ១០ ០០០ដុល្លា។ ហើយទីតាំងបង្កើតដំបូងគឺស្ថិតនៅជិតផ្សារកណ្តាល ដែលមានបុគ្គលិក ៤នាក់នាក់ផងដែរ ។
ផោ