ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនអង្ករខ្មែរប្រណិតនឹងសម្ពោធសាខាទី២៣នៅបុរីវិមានភ្នំពេញ

ក្រុមហ៊ុនអង្ករខ្មែរប្រណិតនឹងសម្ពោធសាខាទី២៣នៅបុរីវិមានភ្នំពេញហើយ ពិធីសម្ពោធនេះជាសាខាទី២៣ អង្ករខ្មែរប្រណិត ស្ថិតនៅសាខាបុរីវិមានភ្នំពេញនៅ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ នេះ ដើម្បីពង្រីកវិសាលភាពលើទីផ្សារកម្ពុជា។
លោក សែ ឡាឡូត អគ្គនាយក ក្រុមហ៊ុន អង្ករខ្មែរប្រណិតថ្លែងថា ដោយមើលឃើញពីតម្រូវការទីផ្សារកាន់តែច្រើន ទើបក្រុមហ៊ុនបើកសាខាបន្ថែមទៀត ផ្ទះលេខ១១៦K ផ្លូវលេខ២០៩ បុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញនៅថ្ងៃ៩សីហានេះ។

លោកបន្ថែមថា យើងខ្ញុំនឹងប្តេជ្ញាបម្រើសេវាកម្មនេះឲ្យបានល្អនិងមានគុណភាពខ្ពស់ និងអង្ករមានគុណភាពហើយដោយសារកម្ពុជាយើងសុខសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ចល្អទើបធ្អោយវើក្រុមមានឱកាសរកស៊ីទទួលទានគ្រប់បែបយ៉ាង។