ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រធានាធិបតីបារាំងប្រមូលបានប្រាក់ជំនួយជាង៣០០លានដុល្លារទៅជួយប្រទេសលីបង់

លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីរបស់ប្រទេសបារាំង បានប្រមូលជំនួយជាទឹកប្រាក់ប្រមាណជាង៣០០លានដុល្លារអាមេរិក យកទៅជួយប្រទេសលីបង់ ដែលបានរងគ្រោះដោយសារការផ្ទុះឃ្លាំងស្តុកសារធាតុគីមីនៅទីក្រុង បេរូត កាលពីថ្ងៃអង្គារ សប្តាហ៍មុន ដែលនេះបើតាមការចុះផ្សាយរបស់ CNN ។
ការប្រមូលប្រាក់ជំនួយរបស់លោក ម៉ាក្រុង ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយ ដែលរៀបចំឡើងដោយប្រធានាធិបតីបារាំងរូបនេះតាម Video conference ដោយមានការចូលរួមពីប្រទេសចំនួន១៥ប្រទេសនៅជុំវិញពិភពលោក រួមទាំងអង្គការសហប្រជាជាតិផងដែរ ។
ក្រុមជំនាញផ្នែកសេដ្ឋកិច្ចបានប៉ាន់ប្រមាណថា ការផ្ទុះឃ្លាំងស្តុកសាធាតុគីមីទម្ងន់ជាង២៧៥០តោន នៅទីក្រុងបេរូត ប្រទេសលីបង់ អាចបណ្តាលអោយខូចខាតក្នុងតម្លៃទឹកប្រាក់ប្រមាណជាង១៥ពាន់លានដុល្លារអាមេរិក ដែលធ្វើអោយប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋលីបង់ ដែលកំពុងមានវិបត្តិសេដ្ឋកិច្ចស្រាប់ ៕