ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការទាមទាររបស់រុស្ស៊ី ត្រូវអាមេរិកបដិសេធ

 

កាលពីថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រសួងការពារជាតិប្រទេសរុស្ស៊ី បានទាមទារឲ្យសហរដ្ឋអាមេរិក បំផ្លាញចោលជើងទម្រសម្រាប់បាញ់មីស៊ីល តម្រង់គោលដៅ Tomahawk compatible defensive launchers និងបំផ្លាញចោលផងដែរ នូវយន្ត ហោះចម្បាំងគ្មាន មនុស្សបើកបរ (Attack drone) មុននឹងជួបចរចា។

នៅថ្ងៃសៅរ៍នេះ មន្ត្រីយោធាសហរដ្ឋអាមេរិកបានបដិសេធថា យន្តហោះចម្បាំងគ្មាន មនុស្សបើកបរ (Attack drone) មិនមែនជាគ្រាប់មីស៊ីលទេ ហើយក៏មិនពាក់ព័ន្ធនឹងសន្ធិសញ្ញា អាវុធនុយក្លេអ៊ែរកម្លាំងមធ្យម (Intermediate-Range Nuclear Forces Treaty) រវាងរុស្ស៊ី និងអាមេរិកដែរ ។

ការទាមទារ និងការឆ្លើយតប រវាងអាមេរិក និងរុស្ស៊ីនេះ ត្រូវបានធ្វើឡើងក្រោយពី ភាគីទាំងពីរ ទាំងអាមេរិក និងទាំងរុស្ស៊ី បានដកខ្លួនចេញពីសន្ធិសញ្ញា INF ៕