ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហានេះ ប្រទេសឥណ្ឌាឈរក្នុងលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មី និងឆ្លងថ្មីប្រចាំថ្ងៃនៃវីរុសCovid-19ច្រើនជាងគេ គឺមានមនុស្សស្លាប់ថ្មីចំនួន៨៤៦នាក់ និងមានមនុស្សឆ្លងថ្មីចំនួន៦១ ៧៤៩នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer។
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ប្រទេសប្រេស៊ីលជាប់លេខ២នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃដោយសារវីរុសCovid-19ចំនួន៤៩៥នាក់ និងសហរដ្ឋអាមេរិកលេខ៣ ដែលមានមនុស្សស្លាប់ប្រចាំថ្ងៃចំនួន៤៣០នាក់ ប៉ុន្តែអាមេរិកជាប់លេខ២ដែលមានមនុស្សឆ្លងថ្មីច្រើនជាងប្រទេសឥណ្ឌា គឺចំនួន៣២៦៩៥នាក់ ដែលមានប្រទេសប្រេស៊ីលមានមនុស្សឆ្លងថ្មីចំនួន២៣០៨៥នាក់។
សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃចន្ទនេះ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់២៣ ៥៧៧ ៦២៦នាក់ និងមនុស្សស្លាប់សរុបបានកើនឡើងដល់៨១២ ១៨១នាក់ ខណៈដែលមនុស្សជាសះស្បើយបានកើនឡើងដល់១៦ ០៧៥ ២៩០នាក់
៕