ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានប្រជុំពិភាក្សាលើបច្ចុប្បន្នភាពទីផ្សារស្រូវអង្ករ និងស្ថានភាពនៃការប្រមូលផល ដើម្បីសិក្សាអំពីលទ្ធភាពនៃការផ្តល់ទុនកញ្ចប់ថវិកាកម្ចីពីរាជរដ្ឋាភិបាល ត្រូវបានរៀបចំឡើង ដោយ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហើយទទួលបានការចូលរួមពីសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) ដែលដឹកនាំដោយ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធ រួមជាមួយនឹង ឧកញ៉ា គីម សាវុធ ទីប្រឹក្សា អនុប្រធានក្រុមប្រឹក្សាភិបាល (ស.អ.ក) រួមជាមួយសមាជិក ស.អ.ក ចំនួន ៦ រូប។
លោកឧកញ៉ាប្រធានសហព័ន្ធ រួមជាមួយនឹង ឧកញ៉ាទីប្រឹក្សា ឧកញ៉ា អនុប្រធានក្រុមប្រឹក្សាភិបាល រួមជាមួយសមាជិក ស.អ.ក បានលើកឡើងជាសំណូមពរផ្សេងៗ ក៏ដូចជាបញ្ហាប្រឈមមួយចំនួនដែលវិស័យឯកជនក្នុងវិស័យស្រូវអង្ករកំពុងជួបប្រទះ ជូនធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាមូលដ្ឋានដើម្បីរាយការណ៍ និងសុំមតិណែនាំពីថ្នាក់ដឹកនាំ ជាពិសេសទាក់ទងទៅនឹងកញ្ចប់ថវិកាកម្ចី និងសំណើរសុំពន្យារពេលសងត្រឡប់ប្រាក់កម្ចី។
ទាក់ទងទៅនឹងសំណើដែលសហព័ន្ធបានលើកឡើង លោកអគ្គនាយកបានទទួលយកសំណើរ តែសូមលើកយកទៅសិក្សា និងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជាជាមុនសិន។