Worldometer បានចុះផ្សាយថា មនុស្សប្រមាណជិត៦នាក់ គឺចំនួន៥៨៧៩នាក់នៅទូទាំងពិភពលោកបានបាត់បង់ជីវិតដោយសារវីរុសCovid-19 និងមនុស្សប្រមាណជាង២៦ម៉ឺននាក់ គឺចំនួន២៦៣ ៣៣៣នាក់បានឆ្លងវីរុសនេះ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃសុក្រ ទី២៨ ខែសីហានេះ។
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ សហរដ្ឋអាមេរិកមានមនុស្សស្លាប់ច្រើនជាងគេនៅលើពិភពលោកដោយសារវីរុសCovid-19 គឺមានចំនួន១១៤៣នាក់ បន្ទាប់មកប្រទេសឥណ្ឌាមានមនុស្សស្លាប់ចំនួន១០៦៥នាក់ និងប្រទេសប្រែស៊ីលមានមនុស្សស្លាប់៩៧០នាក់។
សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅជុំវិញពិភពលោកបានកើនឡើង ២៤ ៦១១ ៩៨៩នាក់ និងមនុស្សស្លាប់សរុបបានកើនឡើងដល់៨៣៥ ស៣០៩នាក់ ខណៈដែលអ្នកជាសះស្បើយពីវីរុសនេះបានកើនឡើងដល់ ១៧ ០៨០ ៨៧០នាក់៕