ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កសិករខេត្ដពោធិ៏សាត ងាកមកដាំដំណាំស្ពៃ ក្រញ៉ាញ់ អាចផ្តល់ប្រាក់ចំណូលគួរសមសម្រាប់ផ្គត់ផ្គង់ ជីវភាព ក្នុងកុំឡុវិបត្ដិកូវិដ.១៩

ពោធិ៏សាត់៖ ស្ពៃក្រញ៉ាញ់ជាបន្លែមួយប្រភេទដែលពលរដ្ឋខ្មែរ និយមឃើញនៅលើទីផ្សារហើយក៏ជាបន្លែដែល ពលរដ្ឋនិយមបរិភាគតាមរយៈការយកទៅស្ល ឆា ស្ងោរ ហើយក៏អាចយកទៅធ្វើជាបន្លែសម្រាប់ទទួលទានស្រស់ៗបានផងដែរ ។
កសិករ តាន់ សេងលី អាយុ៦៣ឆ្នាំ រស់នៅភូមិសន្លុង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានចែករំលែកអំពីសក្តានុពល នៃដំណាំប្រភេទនេះទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៧ សីហានេះថា៖ ផ្ទៃដី៦អាដោយត្រូវចំណាយផលិតកម្ម ដូចជា ការរៀប​ចំដី; គ្រាប់ពូជ; ជីទ្រាប់បាត; ទុយោទឹកស្រោចស្រព; ការវេចខ្ចប់ និងការចំណាយផ្សេងៗ គឺគាត់បានចំណាយថ្លៃដើមសរុបចំនួនប្រមា ណ ជា៣៨៥.០០០រៀល ក្នុងការដាំដំណាំមួយវគ្គៗ។
កសិករ ឈ្មោះ តាន់ សេងលី ដំណាំស្ពៃក្រញ៉ាញ់នេះ គឺជាប្រភេទដំណាំដែល ដាំហើយឆាប់បានប្រមូលផង ដោយចាប់ពីដាំរហូត បានផលគឺប្រើរយៈពេលត្រឹមតែ មួយខែ បន្តិចបន្តួចតែប៉ុណ្ណោះ ។ ដំណាំស្ពៃក្រញ៉ាញ់នេះជាដំណាំដែលអាចដាំ រយៈពេលតែ ៣៥ ទៅ ៤០ថ្ងៃ ប៉ុណ្ណោះអាចទទួលបាន​ផលបណ្តើរៗ និង ទទួលបានទិន្នផលសរុប១.៤៤០ គ.ក្រ ។
លោកបានបញ្ជាក់ទៀតថា នៅក្នុងមូយគីឡូក្រាមស្ពៃក្រញ៉ាញ់អាច លក់ក្នុងតម្លៃ ប្រមាណជា២.៥០០រៀល ជាលក្ខណៈបោះដុំ ប្រសិនបើតម្លៃនៅទីផ្សារតម្លៃ ៣.០០០រៀល/គ.ក្រ។
លោកបានចែករំលែកថា នៅលើផ្ទៃដីទំហំ៦អា និង ចំណាយថ្លៃដើម ជិត ៤០០.០០០ រៀល នេះ គឺ លោកអាចទទួលចំណែកផលចំណេញបានចំនួ​ន​រហូតដល់ទៅ ៣.២១៥.០០០រៀល ក្នុងពេលដំាមួយវគ្គ ។
លោកបានបន្តទៀតថា ក្រៅពីដំណាំនេះ លោកនៅមានដាំដំណាំបន្ថែមផ្សេងៗទៀតផងដែរ ដូចជា ខាត់ណាដើម នៅលើផ្ទៃដី ៤អា ដំណាំត្រឡា​ចលើផ្ទៃដី៣អា, ដំណាំសាឡាត់លើផ្ទៃដី ៣អា និងត្រកួនលើផ្ទៃដី២អាផងដែរ។ រហូតមកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជាកំពុងតែលើកទឹកចិត្តនិងជំរុញព្រមទាំងគាំទ្រឲ្យ ប្រជាពលរដ្ឋផ្តោតការយកចិត្តទុកដាក់ទៅលើដំណាំកសិកម្ម ខណៈដែលវិស័យផ្សេងៗទៀត ដែលជាប្រភពចំបងរបស់សេដ្ឋកិច្ច ដូចជា ពាណិជ្ជកម្ម ទេសចរណ៍ ឧស្សាហកម្ម ក៏ដូចជា វិស័យសេវាកម្មផ្សេងៗទៀតកំពុងតែរងនូវវិបត្តិនៃការរីករាលដាលនៃមេរោគកូ​វីដ១៩ ដែលមកដល់ពេល នេះ អង្គការសុខភាពពិភពលោកបានរាយការណ៍ថា បានរីករាលដាលនិងឆ្លងដល់មនុស្សប្រមាណជាជាង ២៤លាននាក់​និងសម្លាប់មនុស្សជាង ៨២១.០០០ នាក់ហើយនោះ ។
កម្ពុជានៅមានសក្តានុពលធំធេងសម្រាប់អភិវឌ្ឈន៍វិស័យកសិកម្ម ប៉ុន្តែកន្លងមក កម្ពុជានៅតែ នាំចូលបន្លែមកផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុកដែលគេដឹងថា មានទំហំរហូតដល់ទៅប្រមាណជា ១.០០០ តោន នៅក្នុងមួយថ្ងៃ ។
មន្រ្តីជំនាញក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និង នេសាទ ធ្លាប់បានចែករំលែកជាមួយនឹងអ្នកសារព័ត៌មាន គឺថា កាលពីមុនពេលជំងឺកូវិដ ១៩ រាតត្បាត កសិករនៅក្នុងស្រុកអាចមាន សមត្ថភាពផ្គត់ផ្គង់ទីផ្សារបានតែ ៦០០ តោនទេ តែ ៤០០ តោនទៀត គឺនាំចូល ពីវៀតណាម ថៃ និង ចិន ប៉ុន្តែនៅពេលបច្ចុប្បន្ននេះតួលេខនៃការនាំចូលអាចនឹងរួមថយ ដោយសារតែរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់នៅលើការ​អភិ​វឌ្ឈន៍​និងគាំទ្រកសិករឲ្យ ធ្វើកសិកម្ម ។
មកដល់ពេលនេះក្រៅពីផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក កសិករកម្ពុជាមួយចំនួនក៏នៅមានឱកាស និងសមត្ថភាពអាចដំាដំណាំនាំចេញទៅកាន់អឺរ៉ុប ហើយនៅមានផលិតផលកសិកម្មដែលនៅ ក្នុងនោះមានបន្លែផងសរុប១៨ មុខបាននាំចេញទៅកាន់ប្រទេសកូរ៉េផងដែរ ។ ទំនិញកសិកម្ម ទាំង ១៨ មុខដែលកម្ពុជាអាចនាំចេញទៅកូរ៉េបានគឺមាន គ្រាប់ស្វាយចន្ទី ស្ករត្នោត ដូងប្រេង កក់ក្រៀម ដំណាប់ស្វាយ ស្វាយស្រស់ ចំណិតផ្លែ ញក្រៀម ម្សៅញ ជ័រកៅស៊ូ ម្រេច ពោត ដំណាប់ផ្លែម្នាស់ ផ្សិតលីងជឺ សណ្តែកផ្កាយ ស្លឹកទៀបបារាំង ម្សៅម្រុំ និងស្លឹកគ្រៃ។
ក្រៅពីទីផ្សារក្រៅប្រទេសទាំងនេះ តាមរបាយ ការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កម្ពុជាក៏កំពុងតែរៀបចំស្នើសុំការនាំចេញផលិត​ផលកសិកម្មកម្ពុជាពីរប្រភេទទៀតទៅកាន់ទីផ្សារ កូរ៉េ ខណៈ ទីផ្សារកសិកម្មកម្ពុជានៅចិនក៏កំពុងតែពង្រីកផងដែរ ដូចជាអង្ករ ដំឡូងមីស្ងួត ពោត ចេក ហើយក៏កំពុងតែខិតខំពង្រីកទីផ្សារនៅជប៉ុន និង ប្រទេសជាច្រើនទៀត ៕

ដោយ៖សំរិត