ប្រព័ន្ធផ្សព្វផ្សាយ Kyodo News បានចុះផ្សាយថា នាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន លោក ស៊ីនហ្សូ អាបេ នឹងប្រកាសលាលែងចេញពីតំណែងនៅប្រហែលម៉ោង៥ល្ងាចថ្ងៃសុក្រ ទី២៨ ខែសីហានេះ ដោយសារបញ្ហាសុខភាព និងបញ្ហាពាក់ព័ន្ធផ្សេងទៀត ។
ប្រភពដដែលបានបន្តថា លោក អាបេ មានជំងឺរលាកពោះវៀនធ្ងន់ធ្ងរ ដែលកាលពីថ្ងៃទី១៧ ខែសីហានេះ នាយករដ្ឋមន្ត្រីជប៉ុនរូបនេះបានធ្វើដំណើរទៅពិនិត្យសុខភាពជាលើកដំបូងនៅមន្ទីរពេទ្យ ហើយនៅថ្ងៃទី១៧ខែដដែលនេះ លោក អាបេ ក៏បានទៅពិនិត្យសុខភាពម្តងទៀត និងបានប្រកាសពីគម្រោងលាលែងចេញពីតំណែង ។
សូមបញ្ជាក់ជូនថា លោក អាបេ អាយុ៦៥ឆ្នាំ និងបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីចាប់តាំងពីខែធ្នូ ចុងឆ្នាំ២០១២កន្លងមក ហើយលោក អាបេ បានកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុនបានយូរជាងគេ ៕