ភ្នំពេញ ៖ ទីបំផុតសមត្ថកិច្ចបានឃាត់ខ្លួនកូនប្រុស លោកឧកញ៉ា ញឹក ផន ហៅតាកៅ ដែលទាញកាំភ្លើង AK47 គំរាមប្រជាពលរដ្ឋ កាលពីម្សិលមិញ។
យោងតាមគេហេទំព័រហ្វេសប៊ុក របស់ស្នងការដ្ឋាននគរ បាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកម្លាំងជំនាញ និង លោកអធិការនគរបាលស្រុកទឹកផុស ចុះទៅកន្លែងកើតហេតុ ដើម្បីចាត់ការតាមនីតិវិធី។
កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្លូវចូលចម្ការអំពៅ របស់ក្រុមហ៊ុនលោកឧកញ៉ា ញ៉ឹក ផន ហៅតាកៅ ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតមានករណីទំនាស់ រវាងកូនប្រុសរបស់លោកឧកញ៉ា ញឹក ផន ដែលមានរហ័ស្សនាម០៩ និង ឈ្មោះ ប្រាក់ សំបាន ជាអ្នកបើកបរម៉ូតូ ។
ភាគីទាំងពីរបានបង្កទំនាស់នឹងគ្នា រហូតដល់ភាគីខាងអ្នកបើកបររថយន្ត រហ័ស្សនាម០៩ ទាញកាំភ្លើងវែង AK47 ពីក្នុងរថយន្តគំរាម ភាគីអ្នកបើកបរម៉ូតូ ហើយរហូតមកដល់ថ្ងៃនេះ សារព័ត៌មានដេលីខ្មែរ មិនទាន់អាចសុំការបំភ្លឺពីភាគី កូនប្រុសលោកឧកញ៉ា ញឹក ផន ហៅតាកៅបាននៅឡើយទេ ៕ ប្រភពដើមអម្ពិល