ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឃួង ស្រេង សម្ពោធរូបសំណាក ស្រ្តីកំពុងអង្គុយឱបកូន ក្នុងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរូបសំណាក់ «ស្រ្តីកំពុងអង្គុយឱបកូន» ស្ថិតនៅក្នុងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីបង្កើនការចងចាំអំពីអំពើឃោរឃៅ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

ពិធីសម្ពោធរូបសំណាកបែបប្រវត្តិសាស្ត្រសម្រាប់មនុស្សជាតិនេះ ក៏មានការចូលរួមអបអរសាទរពីមន្រ្តីរាជការរដ្ឋបាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករផងដែរ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានផ្តូចផ្តើមសាងសង់រូបសំណាក «ស្ត្រីកំពុងអង្គុយឱបកូន» ស្ថិតនៅក្នុងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដើម្បីបង្ហាញអំពីជីវិតរស់នៅក្នុងស្ថានភាពអស់សង្ឃឹម​ និងភាពភ័យរន្ធត់​ ចងចាំដិតជាប់ក្នុងអារម្មណ៍ជានិច្ចគ្មានថ្ងៃអាចបំភ្លេចបានឡើយ​ នូវឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានទទួលរងនូវការកាប់សម្លាប់ និងការធ្វើទារុណកម្មយ៉ាងឃោរឃៅក្នុងរបបប្រល័យពូជសាសន៍នោះ៕