ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ចអាមេរិក នឹងធ្លាក់ចុះ៣១.៧%នៅត្រីមាសទី២នៃឆ្នាំ២០២០នេះ

ការវិភាគរបស់ការិយាល័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក (Bureau of Economic Analysis) បានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់សហរដ្ឋអាមេរិក នឹងធ្លាក់ចុះ៣១.៧%ក្រោមសូន្យនៅត្រីមាសទី២នៃឆ្នាំ២០២០នេះ លើការធ្លាក់ចុះ GDP ៥.០%ក្រោមសូន្យកាលពីត្រីមាសទី១នៃឆ្នាំដដែលនេះ ដែលនេះបើតាមការចុះផ្សាយរបស់ BEA ។
ការិយាល័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដដែលបានបន្ថែមថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលបានធ្លាក់ចុះរហូតដល់៣១.៧%ក្រោមសូន្យនៅត្រីមាសទី២ គឺដោយសារការបិទសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19ចាប់តាំងពីដើមឆ្នាំរហូតដល់ពេលបច្ចុប្បន្ននេះ ។
ចំពោះចំនួនអ្នកអត់ការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើងរហូតដល់១១.១% នៅត្រីមាសទី២ ខែស្មើនឹងអ្នកអត់ការងារធ្វើប្រមាណជាង១៦.៣លាននាក់ ដែលជាចំនួនអ្នកអត់ការងារធ្វើខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៤៨កន្លងមក ៕