ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាជ្ញាធរខេត្ដបាត់ដំបង រៀបចំគម្រោង សាងសង់ព្រលានយន្តហោះបែកចាន

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹង នៅថ្ងៃសុក្រទី០៥ ខែសីហា ឆ្នាំ២០២០ នេះថា៖ លោក សៀម ប៊ុនរិទ្ធ អភិបាលរង
ខេត្តបាត់ដំបង បានទទួលជួបពិភាក្សា ជាមួយប្រតិភូមិ អាកាសចរស៊ីវិល អំពីដំណើរការរៀបចំ សាងសង់ព្រលានយន្តហោះបាត់ដំបង (ព្រលានយន្តហោះវាលបែកចាន) ជាមួយលោក តិក សាលី អនុរដ្ឋលេខាធិការ និងគណៈ ប្រតិភូររដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅសាលាខេត្តបាត់ដំបង ដែល មានការអញ្ជើញចូលរួមពីលោក អភិបាល ក្រុង លោកអភិបាល អភិបាលរងស្រុកសង្កែ លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្មសំណង់ និងសុរិយោដីខេត្ត លោកចៅ សង្កាត់ មេឃុំ និងអ្នកព៏ន្ធមួយចំនួនទៀត រួចហើយ ដែរ អំពី ដំណើរការសាងសង់ ព្រលានយន្ដហោះបាត់ដំបងនេះ ។
លោក សឿម ប៊ុនរិទ្ធិ បានរាយការណ៍អំពីសកម្មភាពលទ្ធផលការងារដែលបានអនុវត្តកន្លងមក និងបញ្ហាប្រឈម រួមទាំងផែនការមួយចំនួនជូនគណៈប្រតិភូអាកាសចរស៊ីវិលផងដែរ។
លោក តិក សាលី អនុរដ្ឋលេខាធិការអាកាសចរស៊ីវិល បានណែនាំដល់រដ្ឋបាលខេត្ត ត្រូវធ្វើការដាំបង្គោលកំណត់ព្រំដី ការ ចុះបញ្ជីកម្មសិទ្ធិដីធ្លីព្រលានយន្តហោះបាត់ ដំបង(ព្រលានយន្តហោះវាលបែកចាន) ទៅតាមនិតីវិធីរបស់មន្ត្រីជំនាញផងដែរ។
បន្ទាប់ពីធ្វើការពិភាក្សារួចមក លោក សឿម ប៊ុនរិទ្ធិ និងគណៈប្រតិភូអាកាសចរស៊ីវិល ក៏បាន ចុះទៅទីតាំងព្រលានយន្តហោះ ដើម្បីពិនិត្យមើលការបោះបង្គោលព្រំដីព្រលាន យន្ដហោះនោះជាក់ស្តែងផងដែរ៕ សំរិត