Worldometer បានចុះផ្សាយថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃចន្ទ ទី៧ ខែកញ្ញានេះ ប្រទេសឥណ្ឌាជាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មី និងឆ្លងថ្មីនៃវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេ គឺឥណ្ឌាមានមនុស្សស្លាប់ថ្មីចំនួន១០០៨នាក់ និងមនុស្សឆ្លងថ្មីចំនួន៩១ ៧២៣នាក់ ។
ប្រទេសឥណ្ឌាក៏ជាប់លំដាប់ថ្នាក់លេខ២នៅលើពិភពលោកដែរ ដែលមានមនុស្សឆ្លងវីរុសCovid-19សរុបច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក ដែលគិតត្រឹមព្រឹកថ្ងៃចន្ទនេះ ឥណ្ឌាមានមនុស្សឆ្លងវីរុសCovid-19សរុបចំនួន៤ ២០២ ៥៦២នាក់ និងមនុស្សស្លាប់សរុបចំនួន៧១ ៦៨៧នាក់ ខណៈដែលសហរដ្ឋអាមេរិក មានមនុស្សឆ្លងសរុបចំនួន៥ ៤៦០ ២១៣នាក់ និងប្រទេសប្រេស៊ីលជាប់លំដាប់ថ្នាក់លេខ៣វិញ ។
សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃចន្ទនេះ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោកបានកើនឡើងដល់ ២៧ ២៨២៨ ៧៩៨នាក់ និងកំណើនមនុស្សស្លាប់សរុបបានកើនឡើងដល់ ៨៨៧ ២៧៨នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយពីវីរុសនេះបានកើនឡើងដល់ ១៩ ៣៦៦ ៧៩១នាក់ ៕