កំពង់ចាម៖ នារសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអនុញ្ញាតឲ្យលោក ហ៊ូ ជៀនហៃ (HU JIANHAI) ប្រធានក្រុមហ៊ុន ជេសាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ពាក់ព័ន្ធលើវិស័យអប់រំ ក្នុងខេត្តកំពង់ចាម។
ក្រោយបញ្ចប់ជំនួប និងកិច្ចពិភាក្សាការងារ ប្រកបដោយភាពស្និទ្ធស្នាល លោកអភិបាលខេត្ត និងសហការី បានអមដំណើរភ្ញៀវដោយផ្ទាល់ អញ្ជើញចុះពិនិត្យ សិក្សាទីតាំងសាលាបឋមសិក្សា និងអនុវិទ្យាល័យស្រក ស្ថិតនៅក្នុងឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាមដែលកំពុងខ្វះអគារសិក្សា។
ក្រោយការពិនិត្យ សិក្សារួច លោកប្រធានក្រុមហ៊ុន ជេសាន បានសម្រេចជួយកសាងអគារសិក្សា០១ខ្នង មាន០៦បន្ទប់ និងបំពាក់សូឡាប្រើដោយថាមពលព្រះអាទិត្យទំហំទទឹង១០ម៉ែត្រ បណ្តោយ៥០ម៉ែត្រ រួមនឹងសម្ភារៈបរិក្ខារចំនួនទៀត៕