ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារអនុសាខាកាកបាទក្រហមស្រុកស្រីសន្ធរដើម្បីបម្រើ វិស័យមនុស្សធម៌

លោកឧកញ៉ាឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកឧកញ៉ា អែល សារ៉ុម អគ្គនាយកក្រុមហ៊ុន K E P GROUP និង លោក ប៊ុន វុត្ថា និងភរិយា អគ្គនាយកក្រុមហ៊ុន S-Auto  លោកឧកញ៉ា ប៊ុន រតនា អគ្គនាយក S-Auto និងលោកជំទាវ បានអញ្ជេីញចូលរួមពិធី ដាក់សម្ពោធអោយប្រេីប្រាស់អគារអនុសាខាកាកបាទក្រហមស្រុកស្រីសន្ធរខេត្តកំពង់ចាម។

ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទ ក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ពិសេស ប្រជាពលរដ្ឋដែលរងគ្រោះ និង ងាយរងគ្រោះ អនុសាខាកាកបាទក្រហមស្រុកស្រីសន្ធរ បានកសាងអាគារមួយខ្នង និងដាក់សម្ភោធឲ្យ ប្រើប្រាស់ជាផ្លូវការនាពេលកន្លងទៅថ្មីៗនេះ។

លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  និង លោកឧកញ៉ា ប៊ុន រតនា អគ្គនាយក S-Auto និងបានមានប្រសាសន៍ថា អគារអនុសាខាកាកបាទក្រហមនេះ ពិតជាមាន សារៈសំខាន់ ណាស់សម្រាប់ក្រុមការងារ ក៏ដូចជាយុវជនស្មគ្រ័ចិត្ត កាកបាទក្រហម ដើម្បីងាយ ស្រួលក្នុង ការទុកដាក់នូវសម្ភារៈដែលជាអំណោយត្រៀមទុកសម្រាប់ផ្តល់ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលជួបការខ្វះខាត ដោយប្រការណាមួយ ដូចជា ខ្យល់កន្រ្តាក់ គ្រោះទឹកជំនន់  ចាស់ជរា  ក្មេងកំព្រា អ្នកផ្ទុក មេរោគអេដស៍ជាដើម ។

លោក ឧកញ៉ា អែល សារ៉ុម ក៏បាន បញ្ជាក់ថា សព្វថ្ងៃនេះប្រទេសជាតិមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ យើងត្រូវរួម គ្នាថែរក្សាសុខសន្តិភាព ឲ្យបានដាច់ខាត ដោយកុំចាញ់ឧបាយកលជនអគតិមួយចំនួន ដែលព្យាយាម បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ ។ ឯកឧត្តម ឧកញ៉ា បានសង្ឃឹមយ៉ាងមុតមាំ ក៍ដូចជាជំរុញដល់សមាជិកសមាជិកាអនុសាខាកាកបាទក្រហមស្រុកស្រីសន្ធរ ទាំងអស់បន្តចូលរួមលើ ការងារនេះឲ្យកាន់តែខ្លាំងខ្លាទ្វេរឡើងបន្ថែមទៀត
លោកឧកញ៉ា អែល សារ៉ុម អគ្គនាយក ក្រុមហ៊ុន ខេ អ៉ី ភី គ្រុប  និង លោកឧកញ៉ា ប៊ុន រតនា អគ្គនាយ S-Auto ដែលជាសប្បុរសជនចូលរួមក្នុងកម្មវិធីនេះដែរ បានលើកឡើងស្រដៀងគ្នាថា ដោយសារតែ មាន ការជឿជាក់ លើការដឹកនាំរបស់សម្តេចគតិព្រឹទ្ធិបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា លើ ការងារ មនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ ទើបពួកលោក បានបរិច្ចាគ ថវិកាមួយចំនួនដែលបានពីផលចំនេញនៃការរកស៊ី ចូលរួមជាមួយកាកបាទក្រហម ដោយជឿជាក់ថា ការ ចូលរួមនេះ នឹងក្លាយជាចំណែកមួយជួយសម្រាលការលំបាករបស់ពលរដ្ឋនៅតាមមូលដ្ឋាន ។កាកបាទក្រហម  ជាអង្គការមនុស្សធម៌ធំជាងគេនៅក្នុងប្រទេសកម្ពុជា។

ស្ថាប័នមួយនេះ ត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាល ថាជាជំនួយការអាជ្ញាធរ សាធារណៈក្នុងការងារមនុស្សធម៌ ដើម្បីសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត៕