ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពិធីបុណ្យភ្ជុំបិណ្ឌមានបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសប្រមាណជាង៤៥ម៉ឺននាក់

ភ្នំពេញ៖ តាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ រាជធានី ខេត្ត បានឱ្យដឹងនៅថ្ងៃនេះថា ក្នុងរយៈពេល (ថ្ងៃទី១៦,១៧ ,១៨ ខែកញ្ញា ឆ្នាំ២០២០) នាឱកាស ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ បងប្អូនប្រជា ពលរដ្ឋ និង ជនបរទេសដែលបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសមានចំនួន ៤៥៤.៨៥៤ នាក់ ក្នុងនោះ  ភ្ញៀវជាតិមានចំនួនប្រមាណ ៤៥១.៦២៩ នាក់ និងភ្ញៀវអន្តរជាតិ មានចំនួន ប្រមាណ ៣.២២៥ នាក់។ នេះបើយោងតាមរបាយ ការណ៍របស់ក្រសួង ទេសចរណ៍។

បើតាមក្រសួងទេសចរណ៍ បានកត់សម្គាល់ឃើញថា សម្រាប់និន្នាការភ្ញៀវទេសច ៣ថ្ងៃកន្លងមកនេះ បើទោះបីជាមានភ្លៀងធ្លាក់នៅតាម រាជធានីខេត្តមួយចំនួន ប៉ុន្តែការដើរ កម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋនៅតែមានសន្ទុះខ្លាំង សរុបជារួមសម្រាប់ រយៈពេល២ថ្ងៃនេះ ភ្ញៀវទេសចរមានចំនួនប្រមាណ៦៧២.៧៨៦ នាក់។

ទន្ទឹមនេះភ្ញៀវទេសច រណ៍ភាគច្រើន បាន ជួបជុំជាលក្ខណៈគ្រួសារ និងបន្ទាប់ពីត ត្រឡប់ពីចូលរួមពិធីបុណ្យបិណ្ឌភ្ជុំនៅតាមវត អារាមនានា បានរៀបចំការដើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍ ដែលមិនស្ថិតនៅឆ្ងាយពី ស្រុក កំណើត។
បើតាមក្រសួងទេសចរណ៍ បានបន្ដថា សម្រាប់៣ថ្ងៃដំបូងនេះ ការចំណាយរបស់ប្រជា ពលរដ្ឋ គឺភាគ ច្រើនផ្តោតលើការទិញគ្រឿងឧបភោគបរិភោគ រៀបចំចង្ហាន់ និងគ្រឿងសក្ការៈ សម្រាប់ពិធីបុណ្យ។

ក្នុងការដើរកម្សាន្តវិញភាគច្រើន ពួកគាត់បានយកម្ហូប អាហារដែលបាន រៀបចំរួច សល់ពីការប្រគេនចង្ហាន់ទៅទទួលទាននៅតាមគោលដៅទេសចរណ៍នានា។
ជាមួយគ្នានេះដែរ អាជ្ញាធររាជធានី ខេត្ត បានបន្ត យកចិត្តទុកដាក់រៀបចំការពារសន្តិ សុខ សណ្តាប់ធ្នាប់ អនាម័យ និងវិធានការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅគ្រប់ គោល ដៅទេសចរណ៍ទាំងអស់ រាប់ទាំងនៅក្នុងវត្តអារាមផងដែរ។
សូមបញ្ជាក់ថា ខេត្តដែលទទួលបានភ្ញៀវច្រើនរួមមាន ៖,ខេត្តបាត់ដំបង ៧៤.៤ ២០នាក់ខេត្តសៀមរាប៥០.៩២៤ នាក់,ខេត្តកំពង់ឆ្នាំង៣០.១០៨ នាក់,ខេត្ត ព្រះសីហនុ២៩.១៧៣នាក់,ខេត្តពោធិ៍សាត់២៦.៣១២ នាក់,ខេត្តកែប២៤.៥៤ ៦នាក់,ខេត្ត កំពត ២៤.១១៥នាក់,ខេត្តបន្ទាយមានជ័យ ២៣.៦៣៥ នាក់ ខេត្តកណ្តាល២០.៥៩៦ នាក់៕

ដោយ;សំរិត