ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្ដល់ចំណេះដឹងដល់សហគ្រិនភាព ក្នុងវិស័យកសិកម្ម នៅស្រុកខ្សាច់កណ្ដាល

កណ្តាល៖ ដោយសារតែមានបញ្ហាជំងឺកូវីដ-១៩ ធ្វើអោយសេដ្ឋកិច្ចប្រទេសនីមួយៗ មានការធ្លាក់ចុះហើយវិស័យមួយចំនួនជាប់គាំង នៅតែវិស័យកសិកម្ម ដែលអាចដំណើរ ការបានជាធម្មតាទើបធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្ដល់ចំណេះដឹងជូនសហគ្រិនភាព ក្នុងវិស័យកសិកម្មសម្រាប់យុវជន នៅស្រុកខ្សាច់កណ្ដាល ដើម្បីផ្សារភ្ជាប់ជាមួយនឹងវិស័យកសិកម្ម។

ពិធីបណ្ដុះបណ្ដាល ស្ដីពីសហគ្រិនភាព ក្នុងវិស័យកសិកម្មសម្រាប់យុវជន ស្រុកខ្សាច់កណ្តាល ដែលក្រោមអធិបតីភាព លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងអស់លោកលោកស្រី អភិបាលស្រុកខ្សាច់កណ្តាលទាំងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាកសិករយុវជនស្រុក នៅថ្ងៃទី២២ កញ្ញា ឆ្នាំ២០២០ ។

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានណែនាំ ដល់យុវជនក្នុងស្រុកខ្សាច់កណ្តាលថា ដោយសារតែបញ្ហាcovid.19 ធ្វើឲ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ច លើពិភព លោកក៏ដូចជាសេដ្ឋកិច្ចនៅប្រទេសកម្ពុជាយើងដូច្នេះហើយបានជា សម្ដេចតេជោ ហ៊ុន សែន មើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ទើបរាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ហិរញ្ញប្បទានចំនួន៥០លានដុល្លារ សហរដ្ឋអាមេរិក ដើម្បីជួយដល់ផ្នែកកសិកម្ម ការដាំដុះ ការចិញ្ចឹមសត្វ ការបង្កបង្កើនកម្មផល ដើម្បីផ្គត់ផ្គង់ក្នុងស្រុកនិងជាយុទ្ធសាស្ត្រទប់ស្កាត់ដល់ការនាំចូលពីខាងក្រៅផងដែរ ។
លោកអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានប្រសាសន៍ ថា សូមយុវជនយើង ទាំងអស់មេត្តាធ្វើការដាំដុះប្រកបដោយមានលក្ខណៈបច្ចេក ទេស តាមស្តង់ដារ ការដាំដុះលក្ខណៈតូចតាចធ្វើឱ្យបងប្អូនមិនបានទទួលទិន្នផលខ្ពស់នោះទេ ត្រូវចេះកែប្រែពីអាជីវកម្មកសិកម្ម មកជាកសិកម្មបែបសហគ្រិនដែលមាននិរន្តភាព។
ដូច្នេះត្រូវតែសិក្សាធ្វើឱ្យការនាំចេញបន្លែ ត្រី សាច់ ផ្លែឈើនៅនឹងកន្លែងឲ្យទទួលបានទិន្នផលខ្ពស់ ដើម្បីផ្គត់ផ្គង់ទីផ្សារនិងជីវភាពប្រចាំថ្ងៃរបស់បងប្អូន ៕