ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្នុង១ថ្ងៃនៅទូទាំងពិភពលោក មនុស្សជិត៦ពាន់នាក់ស្លាប់ និងជាង៣១ម៉ឺននាក់ឆ្លងវីរុសCovid-19

Worldometer បានចុះផ្សាយថា កំណើនមនុស្សស្លាប់ និងកំណើនមនុស្សឆ្លងវីរុសCovid-19ប្រចាំថ្ងៃនៅទូទាំងពិភពលោក នៅតែបន្តកើនឡើងដល់ក្នុងកម្រិតខ្ពស់នៅឡើយ ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ វីរុសCovid-19បានសម្លាប់មនុស្សអស់ជិត៦ពាន់នាក់ គឺចំនួន ៥៨៧២នាក់ ហើយវីរុសនេះបានឆ្លងទៅមនុស្សថ្មីប្រមាណជាង៣១ម៉ឺននាក់ គឺចំនួន៣១៤ ៨៥៥នាក់ ។

ប្រទេសឥណ្ឌា នៅតែជាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃ និងមនុស្សឆ្លងថ្មីប្រចាំថ្ងៃនៃវីរុសCovid-19ច្រើនជាងគេ ដែលក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ ឥណ្ឌាមានមនុស្សស្លាប់ថ្មីចំនួន១១៤៤នាក់ និងមានមនុស្សឆ្លងថ្មីចំនួន៨៥៩១៩នាក់ ខណៈប្រទេសនេះមានមនុស្សឆ្លងសរុបចំនួន៥៨១៦១០៣នាក់ និងមនុស្សស្លាប់សរុបចំនួន៩២៣១៧នាក់ ។

សូមបញ្ជាក់ថា កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់៣២ ៤០៨ ៥០៤នាក់ និងមនុស្សស្លាប់សរុបបានកើនឡើងដល់៩៨៧ ៧២៤នាក់ ខណៈកំណើនមនុស្សជាសះស្បើយពីវីរុសនេះក៏បានកើនឡើងដល់២៣ ៩២៤ ៩៧៧នាក់ផងដែរ គិតត្រឹមព្រឹកថ្ងៃទី២៥ខែកញ្ញានេះ ៕