កំពង់ឆ្នាំង៖ សមត្ថកិច្ចកងរាជអាវុធហត្ថបានរឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុន អចលនទ្រព្យL.O.D៤នាក់ ក្រោយពីទៅរឹបអូសទ្រព្យសម្បត្តិរបស់កូនបំណុលដោយមិនមានការអនុញ្ញាតពីម្ចាស់ឬអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងព្រះរាជអាជ្ញា ។
កាលពីថ្ងៃទី៣៩ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង បានបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថស្រុកជលគិរី ចុះឃាត់ខ្លួនយុវជន៤នាក់ ជាបុគ្គលិក ក្រុមហ៊ុនអចលនទ្រព្យអិលអូឌី L.0.D.ដើម្បីនាំមកធ្វើការសាកសួរ ។
លោក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ករណីនេះបានកើតមាននៅក្នុងចំណុចភូមិកំពង់បាស្រូវខាងត្បូង ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង មានបុគ្គលិករបស់ក្រុមហ៊ុនអចលនទ្រព្យអិលអូឌី L.O.D ដែលមានសាខានៅខេត្តកំពង់ឆ្នាំង នៃ ស្រុកជលគិរី បានឲ្យបុគ្គលិក៣នាក់ ចូលផ្ទះកូនបំណុល ម្នាក់ដើម្បីយកម៉ូតូដែលបានបង់រំលោះត្រឡប់មកវិញ ដោយកាត់សោរច្រវ៉ាក់ និងរឹបអូសម៉ូតូ មួយគ្រឿងពីកូនបំណុល ដោយ យកទៅផ្ញើទុកនៅផ្ទះលោកមេភូមិ ។
លោក ហង្ស សុជាតិបានបញ្ជាក់ថា ចំណែកមេរបស់ក្រុមហ៊ុនអិលអូឌី នៅកំពង់ឆ្នាំង ជាអ្នកបញ្ជាឲ្យបុគ្គលឹកទាំង៣ ចុះធ្វើការរឹបអូសម៉ូតូពីកូនបំណុលនេះ មិនមានការឯកភាពពីកូនបំណុលពីអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ នោះឡើយ ហើយក៍មិនបានអនុញាតិពី ស្ថាប័នតុលាការដែរ ខណៈដែលកូនបំណុល ខកខានមិនបានបង់ការប្រាក់រយះពេល៣ខែ។ ក្រោយកើតហេតុការណ៍នេះកើតឡើងកូនបំណុលបានរាយការណ៍ជូនមកព្រះរាជអាជ្ញាខេត្តនិងសមត្ថកិច្ចដើម្បីឲ្យជួយមានវិធានការ ។
ជនសង្សយ័ដែលឃាត់ខ្លួនមានឈ្មោះដូចជា ៖
១. ឈ្មោះ វ៉ែន រិត ភេទប្រុស អាយុ ២៧ ឆ្នាំរស់នៅភូមិជារៅ.ឃុំរលាប្អៀរ.ស្រុករលាប្អៀរ ។
២.ញ៉េស សារីន ភេទប្រុស.អាយុ២១ឆ្នាំរស់នៅភូមិពារាំង.ឃុំចោងម៉ោង.ស្រុកសាមគ្គីមានជ័យ
៣.អៀន វណ្ណា ភេទប្រុស អាយុ២៧ ឆ្នាំរស់នៅភូមិននៀមទទឹង.ឃុំទឹកហូត.ស្រុករលាប្អៀរ ។
ទី៤ ហេង គង្គារ អាយុ២៨ឆ្នាំ រស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង.ក្រុងកំពង់ឆ្នាំង. ខេត្តកំពង់ឆ្នាំង មានតួនាទីជាប្រធានសាខាខេត្តកំពង់ឆ្នាំង ជាអ្នកផ្តើមគំនិត ចំណែកវត្ដុតាងដែលសមត្ថកិច្ចដកហូតបានរួមមានរថយន្ត១គ្រឿងម៉ាកកាមរីបាឡែនពណ៍ស១គ្រឿងពាក់ស្លាកលេខPP 2AE.1350 ម៉ូតូចំនួន០២ គ្រឿង ទូរស័ព្ទដៃចំនួន០៦ គ្រឿង ច្រវ៉ាក់ចំនួន ០២ ខ្សែ ពូថៅ ចំនួន ០១ កូន សោរ ចំនួន ០ ២ ដែកទីប ប្រវែង ១.៦ សង់ ទីម៉ែ ។
លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងបន្ថែមទៀតថា ជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាត្រូវបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមនីតិវិធី៕