ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

វីរុសCovid-19ទាញទម្លាក់តម្លៃដី០.៦ភាគរយនៅប្រទេសជប៉ុន

យោងតាមទិន្នន័យពីក្រសួងដែនដីរបស់ប្រទេសជប៉ុន បានបង្ហាញថា តម្លៃដីនៅក្នុងប្រទេសនេះ បានធ្លាក់ចុះ០.៦ភាគរយនៅទូទាំងប្រទេស ចាប់តាំងពីខែកក្កដារហូតដល់ពេលបច្ចុប្បន្ននេះ បើប្រៀបធៀបនឹងតម្លៃអចលនទ្រព្យកាលពីឆ្នាំដើមឆ្នាំ២០២០នេះ នេះបើយោងតាមការចុះផ្សាយរបស់ NHK ។

ការស្ទង់មតិរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញថា ការធ្លាក់ចុះតម្លៃអចលនទ្រព្យនៅប្រទេសជប៉ុននេះ គឺដោយសារការឆ្លងរាលដាលវីរុសCovid-19 ទាំងនៅក្នុងប្រទេសជប៉ុន និងនៅទូទាំងពិភពលោក ដែលការធ្លាក់ចុះតម្លៃអចលនទ្រព្យនេះ គឺជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ។

ការស្ទង់មតិដដែលបានបង្ហាញថា តម្លៃដីសម្រាប់ធ្វើពាណិជ្ជកម្មបានធ្លាក់ចុះ០.៣ភាគរយ តម្លៃដីសម្រាប់ប្រជាពលរដ្ឋរស់នៅបានធ្លាក់ចុះ០.៧ភាគរយ ប៉ុន្តែតម្លៃដីផ្នែកឧស្សាហកម្មបែរជាកើនឡើង០.២ភាគរយទៅវិញ ៕