ក្រុមតំណាងរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមជួបចរចាគ្នាសារជាថ្មី និងជាលើកចុងក្រោយផងដែរ ស្តីពីសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ចាប់តាំងពីថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ខណៈឱសានវាទរបស់លោកដូណាល់ ត្រាំ ខិតជិតមកដល់ ។
ឱសានវាទរបស់លោក ត្រាំ គឺជាការទុកឱកាសរយៈពេល៩០ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែធ្នូ ចុងឆ្នាំ២០១៨កន្លងទៅ រហូតដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដើម្បីឲ្យភាគីចិន និងសហរដ្ឋអាមេរិក ជួបចរចាគ្នាស្តីពីសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។
លោកដូណាល់ ត្រាំ បានលើកឡើងថា ប្រសិនបើរយៈពេល៩០ថ្ងៃនេះកន្លងផុតទៅ ហើយភាគីចិន និងអាមេរិកមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងថ្មីស្តីពីពាណិជ្ជកម្ម លោកនឹងដំឡើងពន្ធនាំចេញពីចិនចូលអាមេរិក២៥%ក្នុងតម្លៃទឹកប្រាក់២០០ពាន់លានដុល្លារ ៕