អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានរិះគន់យ៉ាងខ្លាំងចំពោះមេដឹកនាំរបស់សហរដ្ឋអាមេរិក ដែលបានបង្ករឿងមិនចេះឈប់ជាមួយចិន តាមរយៈការបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រចិនខាងត្បូង ។
ចិន បានបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅកាន់សមុទ្រចិនខាងត្បូង ដើម្បីឃ្លាំមើលនាវាចម្បាំងរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបញ្ជូនទៅកាន់សមុទ្រចិខាងត្បូង កាលពីថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។
មន្ទីរបញ្ចកោណអាមេរិក បានបញ្ជូននាវាចម្បាំងបាញ់មីស៊ីលតម្រង់គោលដៅ (Guided-missile destroyers) ចំនួនពីរគ្រឿងទៅសមុទ្រចិនខាងត្បូង ដែលមានចម្ងាយប្រមាណ១២ម៉ាយពីកោះ Spratly ដែលចិនបានចាត់ទុកថាជាដែនដីរបស់ខ្លួន ៕