ភ្នំពេញ៖ ផ្សារទំនើប អុី អន ម៉ល ទី៣មានទីតាំងស្ថិតនៅក្នុងគម្រោងINC CITY ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន )។ តាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងខណ្ឌ មានជ័យ បានបើកសម្ពោធ ការដ្ឋានសាង សង់ គម្រោងទី៣ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ។
ក្រុមហ៊ុនអ៊ីអន ម៉លខេមបូឌាខូ អិល ធី ឌី ដែលជាក្រុមហ៊ុន របស់វិនិយោគិនជប៉ុន បានបណ្តាក់ទុន វិនិយោគក្នុងទំហំទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់លើ គម្រោងអភិវឌ្ឍផ្សារទំនើប ចាប់តាំងពីគម្រោងទី១ រហូតដល់គម្រោងទី៣ នៅរាជធានីភ្នំពេញ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ក្នុងពិធីសម្ភោធ បើកការដ្ឋានសាងសង់នគម្រោងផ្សារទំនើបអុីអនម៉លទី៣នេះថា ការអភិវឌ្ឍ នៃទីក្រុងរណបស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់មានសក្តានុ ពលយ៉ាងខ្លាំង។ ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរ ព្រមទាំង បង្កលក្ខណៈឲ្យមាន កំណើនប្រជាជន អគារលំនៅឋាន និងសាលារៀនអន្តរជាតិជាដើម។
លោក ម៉ាសាហ៊ីរ៉ូ មិកាមិ(MASAHIROMIKAMI) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា គម្រោងផ្សារទំនើប នេះមានទំហំផ្ទៃដី (១៧៤០០០ម៉ែត្រ ការ៉េ)នៅក្នុងនោះមានផ្ទៃអគារ និងផ្ទៃហាងសរុប៩៨.០០០ (GLA) ធំជាងគេនៅក្នុងព្រះរាជាណាចក្រ កម្ពុជា និងជាគម្រោងស្នូលនៃតំបន់អភិវឌ្ឍន៍នេះផងដែរ។
ឯកអគ្គរដ្ឋទូត បន្ថែមថា ផ្សារទំនើបអុីអនម៉ល ដែលមានទំហំធំជាងគេ នៅក្នុងតំបន់អាស៊ាន ។ ហើយផ្សារទំនើបអុីអននេះ មានលក់ទំនិញចម្រុះនិងហាងលក់សំលៀកបំពាក់ ហាងលក់ សម្ភារៈ ម្ហូបអាហា កន្លែងផ្គត់ផ្គង់ ភោជនីយដ្ឋានសេវាកម្មផ្សេងៗ ជាច្រើនមុខទៀត៕