ភ្នំពេញ៖ កម្មករនិយោជករបស់ក្រុមហ៊ុនស៊ីន ទ្រីចំនួនជាង២០០០នាក់បានធ្វើកូដកម្ម តវ៉ាមិនព្រមដឹកជញ្ជូនសំរាមទៅកាន់ទីលានចាក់សំរាម អស់រយៈពេលប្រាំថ្ងៃកន្លងមកនេះ ពេលនេះ បានឯកភាពស្ម័គ្រចិត្តឈប់ធ្វើបាតុកម្មនិងសន្យាចូលបម្រើការងារវិញនៅរសៀលថ្ងៃទី០៧ ខែតុលាឆ្នាំ ២០២០នេះតទៅ។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះទៅដោះស្រាយផ្ទាល់ដល់ទីតាំងកើតហេតុ នៅព្រឹកថ្ងៃទី០៧ តុលានេះ បានស្នើសុំឱ្យបងប្អូនកម្មករទាំងអស់ចូលបម្រើការងារវិញ ។ ជាការឆ្លើយតបបងប្អូននិយោជកកម្មករ បានយល់ព្រមចូលបម្រើការងារវិញទៅតាមការស្នើសុំរបស់លោក ឃួង សេង ។
សូមបញ្ជាក់ថា ចាប់តាំងពីល្ងាចថ្ងៃទី០២ ខែ តុលា ឆ្នាំ ២០២០ រហូតមកដល់ព្រឹកថ្ងៃ០៧ តុលា កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី បានធ្វើកូដកម្ម នៅយានដ្ឋានក្រុមហ៊ុនស៊ីនទ្រីដែលមានទីតាំងនៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមិនចេញប្រមូលសំរាម ដែលធ្វើឱ្យមានសំរាមកកស្ទះនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ។
ដោយការចុះទៅដោយស្រាយផ្ទាល់ជាមួយកម្មករពីសំណាក់លោក ឃួង ស្រេងអភិ បាលនៃគណៈអភិបាលរាជធានីភ្នំពេញ គឺកម្មករបានសម្រេចចិត្តចូលបំរើការងារជាធម្មតាវិញចាប់ពីនៅរសៀលថ្ងៃទី០៧ ខែតុលានេះ៕