អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង បានបដិសេធនឹងបណ្តាប្រទេសលោកខាងលិចមួយចំនួន លើបញ្ហាដែលទាក់ទងទៅនឹងក្រុង ហុងកុង និងស៊ីនជាំង ដោយអះអាងថា ខ្លួននឹងមិនទទួលយក គំរូ ស្តីពីសិទ្ធិមនុស្ស និងប្រឆាំងនឹងស្តង់ដារនោះឡើយ។
លោកស្រី ហួ ឈុនយីង បានឲ្យដឹងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសលោកខាងលិច ខ្លះមានអាកប្បកិរិយាមិនល្អ នៅក្នុងស្ថានភាពសិទ្ធិមនុស្សរបស់ពួកគេ “តើពួកគេមានសិទ្ធិអ្វី ដើម្បីធ្វើអត្ថាធិប្បាយអំពីស្ថានភាព សិទ្ធិមនុស្សរបស់ប្រទេសដទៃទៀត?” ។
លោកស្រីបានបន្ថែមថា “ កំណត់ត្រាដ៏ល្បីល្បាញ” របស់ពួកគេ លើបញ្ហាជនភៀសខ្លួនវិបត្តិមនុស្សធម៌ បញ្ហាពូជសាសន៍ ក៏ដូចជាការរំលោភសិទ្ធិមនុស្ស របស់ប្រទេសដទៃទៀត។
អ្នកនាំពាក្យរូបនេះបានបន្ដថា “មិនមានអ្វីល្អនោះទេ មានតែការការពារសិទិ្ធមនុស្ស ឱ្យបានប្រសើរជាងមុន ហើយបណ្តាប្រទេសទាំងនោះ គួរតែគ្រប់គ្រងរឿងរ៉ាវ របស់ពួកគេជាមុនសិន” ៕