ភ្នំពេញ៖ សហគ្រាសប្រមាណ២០០សហគ្រាស បានចូលរួមប្រកួតជើងឯក សហគ្រាសខ្នាតតូច និងមធ្យម លើកទី១ ត្រូវបានរៀបចំឡើងដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា រួមជាមួយនឹងក្រុមហ៊ុន PLMP Venture Capital កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ។
សហគ្រាសជើងខ្លាំងចំនួន ៣ ដែលទទួលបានពិន្ទុខ្ពស់ជាងគេ និងបានក្លាយជាជើងឯកនៅក្នុងការប្រលងប្រជែងនេះ ដោយចំណាត់ថ្នាក់លេខ១ គឺបានទៅលើសហគ្រាសផលិតនំស្រួយលីលី, ទី២ គឺក្រុមហ៊ុន AAP Group និង ទី៣ គឺក្រុមហ៊ុនភោជនីយដ្ឋាន SAMBA ។ ហេីយក្រុមហ៊ុនដែលទទួលពានរង្វាន់នឹងទទួលបានទុន១លាន ទៅ២លានដុល្លារអាមេរិក ៕