ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក អ៊ុន ចាន់ដា ដឹកនាំមន្ត្រីពិនិត្យមើលស្ថានភាពទឹកនិងការបង្កបង្កើនផលស្រូវបស់ប្រជាកសិករ នៅស្រុកជើងព្រៃ

កំពង់ចាម៖ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយលអភិបាលរងខេត្ត បានដឹកនាំមន្ត្រីពាក់ព័ន្ធ អាជ្ញាធរស្រុកជើងព្រៃ និងអាជ្ញាធរឃុំ អញ្ជើញពិនិត្យការងារបង្កបង្កើនផលស្រូវរដូវវស្សា របស់ប្រជាកសិករ ស្ថិតនៅឃុំខ្នុរដំបង ឃុំត្រពាំងគរ និងឃុំសំពងជ័យ ស្រុកជើងព្រៃ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ទឹកទន្លេមេគង្គនៅខេត្តកំពង់ចាម មានកម្ពស់១១,១៣ ម៉ែត្រ ប្រៀបធៀបនឹងថ្ងៃម្សិលមិញ គឺទឹកឡើង ០,២៦ម៉ែត្រ។ 

ដោយឡែកការងារបង្កបង្កើនផល ក្នុងខេត្តកំពង់ចាម គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ការភ្ជួររាស់ដាំស្រូវវស្សា គឺបានចំនួន៩២ ៧១៥ហិកតា សំណាប១៤៧ហិកតា និងការដាំដុះបាន៩២ ៧១៥ហិកតា ស្មើនឹង១០៧.២៣ភាគរយនៃផែនការលើផ្ទៃដីសរុប៨៦ ៤៦១ហិកតា គឺលឿនជាងឆ្នាំមុន៣ ៤២៤ហិកតា បើធៀបនឹងរយៈពេលដូចគ្នា។

ចំណែកការប្រមូលផលបាននឹងកំពុងចាប់ផ្តើមលើផ្ទៃដី សរុបចំនួន២២ ៩១៨ហិកតា ស្មើនឹង២៤.៧២ភាគរយនៃផ្ទៃដីអនុវត្ត។

រីឯដំណាំរួមផ្សំរដូវវស្សាវិញ គឺការភ្ជួររាស់បានចំនួន ៥១ ១២៩ហិកតា និងការដាំដុះបាន៥១ ១២៩ហិកតាស្មើនឹង១០១ភាគរយ នៃផែនការដីទំហំ៤៩  ៦៣៣ហិកតា គឺយឺតជាងឆ្នាំមុនចំនួន២៩៥ហិកតា បើធៀបនឹងរយៈពេលដូចគ្នា។   

ចំពោះការប្រមូលផលបាននឹងកំពុងចាប់ផ្តើមលើផ្ទៃដី សរុបចំនួន២០ ៧៤៩ហិកតា ស្មើនឹង៤១.៣៩ភាគរយនៃផ្ទៃដីអនុវត្ត៕