(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០នេះដឹកនាំគណប្រតិភូ គោរពវិញ្ញាណក្ខន្ឧឧបាសក សេង សាម៉ន ត្រូវជាឪពុកបង្កើតរបស់ លោក សេង សក្តា ដែលបានទទួលមរណភាព នាថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០១:២១នាទីព្រឹក ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ លោកបណ្ឌិត រដ្ឋមន្ត្រី និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្តាយ អាឡោះអាល័យជាអនេកប្បការចំពោះការបាត់បង់ ឧបាសក សេង សាម៉ន ដែលនេះជាការបាត់បង់ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ ដែលបានលាចាកលោក លាចាកពីក្រុមគ្រួសារ ព្រមទាំងលាចាកពីយើងទាំងអស់គ្នា។
លោក បណ្ឌិត អ៊ិត សំហេង និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមលំឱនកាយឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក សេង សាម៉ន សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
កោ