ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 World Bank និង IMF ថាកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩កើនដល់៧,៥ភាគរយ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញជំនឿ ជាមួយនឹងទំនុកចិត្តលើការរីកចម្រើន លូតលាស់នៃសេដ្ឋកិច្ចកម្ពុជា ដែលអាចឈានទៅដល់ ៧,៥ភាគរយ។

សម្តេចតេជោ ហ៊ុន សែន សំអាងលើកត្តាសន្តិសុខ និងសន្តិភាព ស្ថេរភាពនយោបាយ ល្អរបស់កម្ពុជា ស្របជាមួយនឹងការវាយតម្លៃ និងការឃ្លាំមើល របស់ World Bank និង IMF ទន្ទឹមនឹងនេះ កម្ពុជានៅតែបន្តប្រកាន់ជំហរ ជាមួយនឹងការថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ រួមទាំងម៉ាក្រូសេដ្ឋកិច្ចកម្ពុជាទាំងមូលឲ្យកាន់តែប្រសើរនិងរឹងមាំថែមទៀត ដើម្បីបន្តការអភិវឌ្ឍន៍និងភាពរីកចម្រើនទៅថ្ងៃអនាគត។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩៕